ជប៉ុន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ចដោយធ្លាក់មកជាប្រទេសដែលមាន​សេដ្ឋកិច្ច​លំដាប់​ទី​៤ តាម​ពី​ក្រោយ​អាម៉េរិក ចិន និង​​​អាល្លឺម៉ង់
Asia Economic World

ជប៉ុន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ចដោយធ្លាក់មកជាប្រទេសដែលមាន​សេដ្ឋកិច្ច​លំដាប់​ទី​៤ តាម​ពី​ក្រោយ​អាម៉េរិក ចិន និង​​​អាល្លឺម៉ង់

ធ្លាក់ពីលេខ ២ មកលេខ ៣ នៅឆ្នាំ ២០១០ និងបន្តធ្លាក់មកលេខ ៤នៅឆ្នាំ ២០២៤​ ប្រទេសជប៉ុនឥឡូវនេះបានក្លាយជាប្រទេសដែលសេដ្ឋកិច្ច​ធំជាងគេទី 4 របស់ពិភពលោកបន្ទាប់ពីសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣ហើយបានធ្លាក់ចុះមកនៅក្រោមប្រទេសអាល្លឺម៉ង់ទៅទៀត ។

 

រដ្ឋាភិបាលជប៉ុនបានរាយការណ៍ថាសេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ ០,៤% ចាប់ពីខែតុលាដល់ខែធ្នូ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យខុទ្ទកាល័យស្តីពី GDP ​ ​និងបានធ្លាក់ចុះ ២,៩% នៅក្នុងខែកក្កដាដល់ខែកញ្ញា ។ ការ​ធ្លាក់​ចុះ​ពីរ​ត្រីមាស​ជាប់​គ្នា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សូចនាករ​ដែល​សេដ្ឋកិច្ច​ស្ថិត​ក្នុង​វិបត្តិ​ ។

 

ជប៉ុនធ្លាប់ជាប្រទេសដែលមានសេដ្ឋកិច្ច​ធំជាងគេទីពីររហូតដល់ឆ្នាំ ២០១០ នៅពេលដែលត្រូវបានវ៉ាដាច់ដោយប្រទេសចិន ។ GDP ​របស់ប្រទេសជប៉ុនមានចំនួនសរុប ៤,២ ពាន់ពាន់លានដុល្លារកាលពីឆ្នាំមុន ខណៈដែលប្រទេសអាល្លឺម៉ង់មានចំនួន ៤,៤ ពាន់ពាន់លានដុល្លារ ។

 

ការចុះខ្សោយនូវប្រាក់យ៉េន​ គឺជាកត្តាសំខាន់ក្នុងការធ្លាក់ចុះដល់ចំណាត់ថ្នាក់ទី 4 នេះផងដែរ ។  ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច​និយាយ​ថា ភាព​ទន់ខ្សោយ​ទាក់ទង​គ្នា​របស់​ប្រទេស​ជប៉ុន​ក៏​ឆ្លុះ​បញ្ចាំង​ពី​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ប្រជាជន​របស់​ខ្លួន និង​ភាព​យឺតយ៉ាវ​នៃ​ផលិតភាព និង​ការ​ប្រកួត​ប្រជែង ។

AP

Leave a Reply

Your email address will not be published. Required fields are marked *