អាម៉េរិក​ចោទថា រុស្ស៊ី​កំពុង​អភិវឌ្ឍ​អាវុធ​ប្រឆាំង​ផ្កាយរណប​ដែល​មាន​មូលដ្ឋាន​លើ​លំហ​អាកាស
Rusia USA

អាម៉េរិក​ចោទថា រុស្ស៊ី​កំពុង​អភិវឌ្ឍ​អាវុធ​ប្រឆាំង​ផ្កាយរណប​ដែល​មាន​មូលដ្ឋាន​លើ​លំហ​អាកាស

​រុស្ស៊ីកំពុងបង្កើតអាវុធប្រឆាំងផ្កាយរណបដែលមានមូលដ្ឋានលើលំហរ ដែលកំពុងតែបង្កជាបញ្ហា ប៉ុន្តែមិនទាន់មានការគំរាមកំហែងភ្លាមៗនោះទេ នេះបើតាមការបញ្ជាក់ពីសេតវិមាន​ ។

 

អ្នកនាំពាក្យសន្តិសុខជាតិអាម៉េរិក លោក John Kirby បាននិយាយថា មន្ត្រីស៊ើបការណ៍សម្ងាត់អាម៉េរិក មានព័ត៌មានថា រុស្ស៊ីបានអភិវឌ្ឍបច្ចេកវិទ្យាប្រឆាំងផ្កាយរណប ប៉ុន្តែអាវុធនេះ មិនទាន់ដំណើរការនៅឡើយ ។ លោកបាននិយាយថា មន្ត្រីអាម៉េរិកកំពុងវិភាគព័ត៌មានដែលពួកគេមាន និងពិគ្រោះយោបល់ជាមួយសម្ពន្ធមិត្តនៅអឺរ៉ុប។

 

លោក​បាន​បញ្ជាក់​ថា អាវុធ​នោះ​មាន​មូលដ្ឋាន​លើ​លំហ​អាកាស ប៉ុន្តែ​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាម៉េរិក​ដែល​ថា​វា​មាន​សមត្ថភាព​នុយក្លេអ៊ែរ ឬ​ថាមពល​នុយក្លេអ៊ែរ​ទេ។

 

​ភ្លាមៗទីក្រុងម៉ូស្គូបានច្រានចោលការអះអាងរបស់សហរដ្ឋអាម៉េរិក ដោយពណ៌នាថា​ ការប្រឌិតព័ត៌មានព្យាបាទរុស្ស៊ីដែលជាផែនការរបស់សេតវិមាន ដើម្បីព្យាយាម និងធានាការអនុម័តកញ្ចប់ជំនួយអ៊ុយក្រែនដែលមានតម្លៃរាប់ពាន់លានដុល្លារតាមរយៈសភាតំណាងរាស្រ្តដែល​ដឹកនាំដោយគណបក្សសាធារណរដ្ឋ។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *