Asia

ក្រុមឧក្រឹដ្ឋជនរកប្រាក់បានរហូតដល់ ៣ ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំពីការជួញដូរមនុស្សនៅតំបន់អាស៊ីអាគ្នេយ៍​

ការជួញដូរមនុស្សកំពុងផ្ទុះឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលក្រុមឧក្រិដ្ឋជនរកបានប្រាក់ចំណេកដល់ជិត ២ ពាន់ពាន់លានដុល្លារក្នុងការងារខុសច្បាប់នេះជារៀងរាល់ឆ្នាំ ​នេះបើតាមប៉ូលិសអន្តរជាតិអាំងទែប៉ូល ។ យោងតាម​អគ្គលេខាធិការ Interpol បានឱ្យដឹងថា ក្រុមឧក្រិដ្ឋកម្មអន្តរជាតិមួយរកបាន ៥០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយបន្ថែមថា ប្រាក់ចន្លោះពី ២ ទៅ ៣ ពាន់ពាន់លានដុល្លារនៃលុយខុសច្បាប់ហូរតាមប្រព័ន្ធហិរញ្ញវត្ថុពិភពលោកជារៀងរាល់ឆ្នាំ ។ ​

 

ក្នុងនោះការជួញដូរគ្រឿងញៀនបានរួមចំណែកប្រហែលពី ៤០% ទៅ ៧០% នៃប្រាក់ចំណូលរបស់ក្រុមឧក្រិដ្ឋជនក៏កំពុងប្រើប្រាស់បណ្តាញរត់ពន្ធទាំងនោះដើម្បីផ្លាស់ទីមនុស្ស អាវុធ និងផលិតផលដែលលួចដោយខុសច្បាប់ក្នុងចំណោមរបស់ផ្សេងទៀតផងដែរ ។

 

Interpol និយាយថាប្រតិបត្តិការរបស់ខ្លួននៅអាស៊ីបាននាំឱ្យមានការចាប់ខ្លួនជិត ៣,៥០០ នាក់ និងការរឹបអូសទ្រព្យសម្បត្តិដែលរកបានដោយខុសច្បាប់ចំនួន ៣០០លានដុល្លារនៅទូទាំង ៣៤ ប្រទេសចាប់តាំងពីឆ្នាំ ២០២១ ។

 

ក្នុងរយៈពេល 3 ឆ្នាំចុងក្រោយនេះ ឧក្រឹដ្ឋកម្មជួញដូរមនុស្សមានការផ្ទុះឡើងកាន់តែខ្លាំងឡើងនៅក្នុងក្រុមអ្នកលួចបន្លំតាមអ៊ីនធឺណិតដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ជនរងគ្រោះមកពីទូទាំងទ្វីបអាស៊ី ជារឿយៗត្រូវបានបោកបញ្ឆោតចូលទៅក្នុងការងារដែលហាក់ដូចជាស្របច្បាប់នៅជុំវិញតំបន់ ដែលពួកគេប្រឈមនឹងការរំលោភបំពានធ្ងន់ធ្ងរ រួមទាំងការបង្ខំឱ្យធ្វើការ ការឃុំខ្លួនដោយបំពាន ​​ការធ្វើទារុណកម្មដែលជាញឹកញាប់មិនសូវមានការអើពើពីអាជ្ញាធរមូលដ្ឋាន ។

 

អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាមនុស្សរហូតដល់ ១២០,០០០ នាក់អាចត្រូវបានឃុំខ្លួននៅក្នុងបរិវេណនានាទូទាំងប្រទេសមីយ៉ាន់ម៉ា ​ជាមួយនឹងមនុស្ស ១០០,០០០ នាក់ផ្សេងទៀតត្រូវបានឃុំខ្លួននៅក្នុងប្រទេសកម្ពុជា និងកន្លែងផ្សេងទៀតក្នុងលក្ខខណ្ឌដែលស្មើនឹងទាសភាពសម័យទំនើប ។ ការបោកប្រាស់ទាំងនេះក៏មាននៅក្នុងប្រទេសឡាវ ថៃ និងហ្វីលីពីន ជាមួយនឹងប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតជាច្រើនដែលរកកម្រៃបានរាប់ចាប់ពីការលេងល្បែងស៊ីសងខុសច្បាប់ រហូតដល់ការលួចបន្លំ និងការក្លែងបន្លំគ្រីបតូ។

CNN

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version