Asia

ថៃគ្រោងសាងសង់អគារខ្ពស់ជាងគេលើពិភពលោកដែលខ្ពស់ជាងអគារ Burj Khalifa ក្នុងទីក្រុងឌូបៃ

លោក សេដ្ឋា ថាវីស៊ីន និងគំរូអគារខ្ពស់ជាងគេលើលោកដែលបានស្នើឡើង។ រូបភាព X៖ Srettha Thavisin

អ្នកវិនិយោគមួយក្រុមដែលដឹកនាំដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ កំពុងពិភាក្សាគ្នាដើម្បីសាងសង់អគារពាណិជ្ជកម្មនៅក្នុងប្រទេសថៃ ដែលអាចជានឹងអគារខ្ពស់ជាងគេលើពិភពលោក ។

នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានជួបជាមួយក្រុមហ៊ុនមជ្ឈិមបូព៌ា និងក្រុមហ៊ុនចិន រួមមានក្រុមហ៊ុន Emaar Group ក្រុមហ៊ុន Broad Group និង Vatone Group ហើយបានពិភាក្សាអំពីផែនការសាងសង់អគារខ្ពស់ជាងគេលើពិភពលោកនៅក្នុងប្រទេសថៃ ។ Emaar ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនសាងសង់អគារខ្ពស់បំផុតរបស់ពិភពលោក Burj Khalifa ក្នុងទីក្រុងឌូបៃ ។

លោក សេដ្ឋា ថាវីស៊ីន និយាយថាការសាងសង់អគារដ៏ខ្ពស់នេះនឹងមានកន្លែងកម្សាន្តដែលក៏មានកាស៊ីណូផងដែរ។ លោកបន្តថា គម្រោងនេះនឹងបង្កើនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ និងទាក់ទាញភ្ញៀវទេសចរមកកាន់ប្រទេសថៃ។ “ការជំរុញការវិនិយោគពីវិស័យឯកជន គឺជាកត្តាសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេស និងបង្កើតប្រាក់ចំណូលជូនប្រជាពលរដ្ឋ”។

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Chai Wacharonke បាននិយាយថា ក្រុមនេះមានចំណាប់អារម្មណ៍ក្នុងការបង្កើត “គម្រោងធំ” នៅក្នុងរាជធានីបាងកក។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងពីបញ្ហាប្រឈមមួយដល់ពួកគេថា ពួកគេអាចសាងសង់អគារនៅទីនេះដែលខ្ពស់ជាងអគារនៅឌូបៃ ខណៈពួកគេមិនបដិសេធគំនិតនេះទេ” ។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version