ក្រុមហ៊ុនធំៗជាច្រើនបានវិនិយោគ ឬប្រកាសពីផែនការវិនិយោគរាប់ពាន់លានដុល្លារនៅប្រទេសវៀតណាមនៅឆ្នាំនេះ
Business Economic

ក្រុមហ៊ុនធំៗជាច្រើនបានវិនិយោគ ឬប្រកាសពីផែនការវិនិយោគរាប់ពាន់លានដុល្លារនៅប្រទេសវៀតណាមនៅឆ្នាំនេះ

ក្រុមហ៊ុនធំៗជាច្រើនបានវិនិយោគ ឬប្រកាសពីផែនការវិនិយោគរាប់ពាន់លានដុល្លារនៅប្រទេសវៀតណាមនៅឆ្នាំនេះ ខណៈដែលពួកគេបង្ហាញចំណាប់អារម្មណ៍បន្តក្នុងការធ្វើឱ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលផលិតកម្ម។ 

ប្រហែល 55% នៃក្រុមហ៊ុននៅឯប្រទេសជប៉ុនមានគម្រោងមកពង្រីកអាជីវកម្មខ្លួននៅក្នុងប្រទេសវៀតណាម ដែលនេះជាការរកឃើញអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសជប៉ុន។

សូម្បីតែកំពូលក្រុមហ៊ុនបច្ចេកវិទ្យា Samsung របស់កូរ៉េខាងត្បូងកាលពីដើមខែនេះបាននិយាយថា ខ្លួននឹងបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសវៀតណាមពី 18 ពាន់លានដុល្លារដល់ 20 ពាន់លានដុល្លារ។ កាលពីដើមឆ្នាំនេះ អ្នកវិនិយោគបានបណ្តាក់ទុនបន្ថែមចំនួន 920 លានដុល្លារទៅក្នុងក្រុមហ៊ុន Samsung Electro-Mechanics របស់វៀតណាម នៅខេត្ត ថៃង្វៀន (Thái Nguyên) ភាគខាងជើង ដោយទឹកប្រាក់នៃការបណ្ដាក់ទុនសរុបជិត 2.3 ពាន់លានដុល្លារ។

ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងមួយទៀតគឺ LG បាននិយាយថា ខ្លួននឹងវិនិយោគ 4 ពាន់លានដុល្លារបន្ថែមទៀតនៅវៀតណាម ដោយចង់ចាប់ដៃគូជាមួយប្រទេសនេះក្នុងវិស័យផ្សេងៗ ហើយសង្ឃឹមថានឹងធ្វើឱ្បប្រទេសវៀតណាមក្លាយជាមជ្ឈមណ្ឌលផលិតកាមេរ៉ាទូរសព្ទនាពេលអនាគត។ 

ទឹក​ប្រាក់សរុបដែលបានពីការវិនិយោគពីបរទេសទៅក្នុងប្រទេសវៀតណាមក្នុងរយៈពេល 11 ខែចុងក្រោយនេះបានសរុបចំនួន 19.68 ពាន់លានដុល្លារ។​ នៅមានក្រុមហ៊ុនធំៗច្រើនទៀតដែលកំពុងដាក់គម្រោងវិនិយោគរាប់ពាន់លានដុល្លារទៅក្នុងប្រទេសវៀតណាម។

ប្រភព ៖ VN Express

Translated by Panha pich

Leave a Reply

Your email address will not be published. Required fields are marked *