វៀតណាមប្រមូលពន្ធពីក្រុមហ៊ុន Facebook, Google និង TikTok បានចំនួន 146.40លានដុល្លារ ក្នុងឆ្នាំនេះខ្ពស់ជាងឆ្នាំមុនដល់ទៅ 8.5%
Business Economic

វៀតណាមប្រមូលពន្ធពីក្រុមហ៊ុន Facebook, Google និង TikTok បានចំនួន 146.40លានដុល្លារ ក្នុងឆ្នាំនេះខ្ពស់ជាងឆ្នាំមុនដល់ទៅ 8.5%

ក្រុមហ៊ុនបរទេសចំនួន 42 រួមមាន Facebook, Google និង TikTok បានបង់ពន្ធចំនួន 3.44 ពាន់ពាន់លានដុង (146.40 លានដុល្លារ) ដល់ប្រទេសវៀតណាមក្នុងឆ្នាំនេះ យោងតាមទិន្នន័យនៃការប្រមូលពន្ធថ្មីរបស់អគ្គនាយកដ្ឋានពន្ធដារប្រទេសវៀតណាម។

ប្រទេសវៀតណាម បានដាក់ដំណើរការរបៀបប្រមូលពន្ធថ្មី ដែលបង្កើតឡើងដើម្បីសម្រួលដល់ការបង់ពន្ធពីក្រុមហ៊ុនធំៗពីបរទេសកាលពីខែមីនាកន្លងមក។  

ប្រទេសវៀតណាមបានព្យាករណ៍ថានឹងអាចប្រមូលប្រាក់ពន្ធ និងថ្លៃសេវាបាន 1,460 ពាន់ពាន់លានដុង (61.53 ពាន់លានដុល្លារ) ដែលខ្ពស់ជាងកាលពីឆ្នាំ 2021 ចំនួន 8.5%។ គ្រាន់តែទីក្រុងហាណូយ រួមនឹងទីក្រុងហូជីមិញ  អាចប្រមូលពន្ធ និងថ្លៃសេវាបានជាង 600 ពាន់ពាន់លានដុង (25.64 ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ។

ប្រភព ៖ VN Express

Translated by Panha pich

Leave a Reply

Your email address will not be published. Required fields are marked *