អាជ្ញាធរនៅកោះ Solomon បានជំរុញឱ្យពលរដ្ឋកាលពីថ្ងៃអង្គារ ផ្លាស់ទីទៅកាន់ទីទួលខ្ពស់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.០ រិចទ័របានវាយប្រហារនៅឆ្នេរសមុទ្រភាគនិរតី ។
ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាម៉េរិក បាននិយាយថា ការរញ្ជួយដីនេះបានវាយប្រហារនៅជម្រៅ 15 គីឡូម៉ែត្រ ប្រហែល 16 គីឡូម៉ែត្រ ភាគនិរតីនៃតំបន់ Malango ។
លោក George Herming អ្នកនាំពាក្យមកពីការិយាល័យនាយករដ្ឋមន្ត្រី Manasseh Sogavare បានប្រាប់រ៉យទ័រថា “មនុស្សត្រូវបានណែនាំឱ្យផ្លាស់ទីទៅកន្លែងខ្ពស់ឥឡូវនេះ” ។
ប្រភព ៖ Reuters