មនុស្ស១៨នាក់ត្រូវបានស្លាប់ នៅខណៈពេលព្យុះដ៏កំណាចបោកបក់លើប្រទេសអាម៉េរិក
Update USA

មនុស្ស១៨នាក់ត្រូវបានស្លាប់ នៅខណៈពេលព្យុះដ៏កំណាចបោកបក់លើប្រទេសអាម៉េរិក

ព្យុះដ៏ត្រជាក់មួយនៅក្នុងរដូវរងាបានសម្លាប់មនុស្សយ៉ាងតិចណាស់១៨នាក់ ខណៈពេលដែលវាបក់បោកឆ្លងកាត់ប្រទេស ដោយបានធ្វើឱ្យមានការដាច់ភ្លើងរាប់ពាន់ផ្ទះ និងកន្លែងរកស៊ី ហើយធ្វើឱ្យមនុស្សជាច្រើនរស់នៅក្នុងសភាពគ្មានភ្លើងនៅក្នុងថ្ងៃបុណ្យណូអែល។

ព្យុះនេះបានបក់បោកយ៉ាងខ្លាំងនៅលើរដ្ឋ Baffalo, New York ដោយកម្លាំងខ្យល់ព្យុះដ៏ខ្លាំងនេះបានបង្ករឱ្យព្រិលធ្លាក់។ ប្រសិទ្ធនៃការឆ្លើយតបបន្ទាន់ត្រូវបានជាប់គាំង ហើយព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុងត្រូវបានបិទទ្វារជាបណ្តោះអាសន្ន។

ឆ្លងកាត់តាមការសន្មតរបស់មន្ត្រីអាម៉េរិកបានឱ្យថាការស្លាប់នេះបណ្តាលមកពី ឡានបុកគ្នា, ការបាក់ដើមឈើសង្កត់និងឥទ្ធិពលផ្សេងទៀតតបស់ព្យុះ។ យ៉ាងហោចណាស់មនុស្ស៣នាក់ដែលបានស្លាប់នៅក្នុងតំបន់ Baffalo ដោយរួមទាំងមនុស្សពីរនាក់ទៀតដែលធ្វើការសង្គ្រោះបន្ទាន់នៅក្នុងផ្ទះរបស់ពួកគេ ប៉ុន្តែពួគគេមិនអាចសង្គ្រោះបានទេ ដោយសារសហការីសង្គ្រោះបន្ទាន់ទៅទាន់ពេលវេលាខណៈពេលដែលមានព្យុះទឹកកកជាប្រវត្តិសាស្ត្រ។

Time News India

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *