រុស្ស៊ីបានត្រៀមខ្លួនរួចរាល់ក្នុងការបន្តផ្គត់ផ្គង់ឧស្ម័នទៅកាន់សហភាពអឺរ៉ុបតាមរយៈបំពង់ឧស្ម័នYamal-Europe
Economic Rusia Update

រុស្ស៊ីបានត្រៀមខ្លួនរួចរាល់ក្នុងការបន្តផ្គត់ផ្គង់ឧស្ម័នទៅកាន់សហភាពអឺរ៉ុបតាមរយៈបំពង់ឧស្ម័នYamal-Europe

រុស្ស៊ីបានរៀបចំរួចជាស្រេចក្នុងការបន្តការផ្គត់ផ្គង់ឧស្ម័នទៅឱ្យសហភាពអឺរ៉ុបតាមរយៈបំពង់ឧស្ម័ន Yamal-Europe ដែលថ្មីៗនេះត្រូវបានបញ្ឈប់ដោយសារបញ្ហានយោបាយ អគ្គនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak បានប្រាប់ភ្នាក់ងារព័ត៌មានរបស់រុស្ស៊ីនៅថ្ងៃអាទិត្យ។

ទីផ្សារអឺរ៉ុបនៅតែមានការពាក់ព័ន្ធ ដោយសារការខ្វះខាតឧស្ម័ននៅតែបន្តមាន ហើយយើងបានឱកាសទាំងអស់ដើម្បីបន្តការផ្គត់ផ្គង់ឡើងវិញ។ ជាឧទាហរណ៍ បំពង់បង្ហូរប្រេង Yamal-Europe ដែលត្រូវបានបញ្ឈប់ក្រោមហេតុផលនយោបាយ នៅតែមិនត្រូវបានប្រើប្រាស់” នេះជាសម្តីរបស់លោក Novak

វាមានការកើនឡើងក្នុងការទាមទាឱ្យនាំឧស្ម័នទៅកាន់អឺរ៉ុប លោក Novakបាននិយាយបន្ថែមថា យើងនិយាយដោយទំនុកចិត្តថាវាមានការទាមទារឱ្យយើងនាំចេញឧស្ម័នរបស់យើង។ ជាលទ្ធផលយើងបន្តសម្រេចចិត្តថាអឺរ៉ុបជាទីផ្សារដ៏មានសក្តានុពលរបស់យើងក្នុងការលក់ផលិតផលរបស់យើង។

CNN NEWS

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *