របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលបានចេញផ្សាយកាលពីថ្ងៃសុក្រទី ៥ មេសាថា កម្ពុជាបាននាំចេញអង្ករចំនួន ១៦៦,៤៥១ តោននៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ធ្លាក់ចុះ ៥,៧ ភាគរយពីចំនួន ១៧៦,៥៨១ តោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កម្ពុជាបានរកប្រាក់ចំណូលសរុបចំនួន ១២៣,៦ លានដុល្លារអាម៉េរិកពីការនាំចេញអង្ករក្នុងអំឡុងពេលខែមករាដល់ខែមីនាឆ្នាំនេះ ធ្លាក់ចុះ ១,៩ ភាគរយពី 126 លានដុល្លារកាលពីឆ្នាំមុន។
ក្រុមហ៊ុននាំចេញអង្ករចំនួន ៤៦ បាននាំចេញអង្កររបស់កម្ពុជាទៅកាន់ ៥៦ ប្រទេស និងតំបន់ជុំវិញពិភពលោកក្នុងនោះនាំចេញទៅតំបន់អឺរ៉ុបច្រើនជាងគេ ។
Xinhua