ក្រុមឧក្រិដ្ឋជនគ្រឿងញៀនវៀតណាមប្រើប្រាស់វិធីសាស្រ្តថ្មីដោយភ្ជាប់គ្រឿងញៀនជាមួយ GPS រួចទម្លាក់ចូលទឹកសមុទ្រដឹកជញ្ជូនឲ្យអតិថិជនដើម្បីគេចពីប៉ូលិស
Asia

ក្រុមឧក្រិដ្ឋជនគ្រឿងញៀនវៀតណាមប្រើប្រាស់វិធីសាស្រ្តថ្មីដោយភ្ជាប់គ្រឿងញៀនជាមួយ GPS រួចទម្លាក់ចូលទឹកសមុទ្រដឹកជញ្ជូនឲ្យអតិថិជនដើម្បីគេចពីប៉ូលិស

ក្រុមឧក្រិដ្ឋជនកំពុងប្រើប្រាស់វិធីសាស្រ្តថ្មីក្នុងការដឹកជញ្ជូនគ្រឿងញៀន រួមទាំងការបោះវាទៅក្នុងសមុទ្រដោយភ្ជាប់ជាមួយនឹងឧបករណ៍តាមដាន GPS ហើយក្រោយមកបានប្រមូលពួកវាពីក្នុងសមុទ្រវិញ នេះបើតាមនគរបាលវៀតណាម ។

លោក Nguyen Ngoc Quang អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងគ្រឿងញៀន បាននិយាយថា វិធីសាស្ត្រថ្មីនេះ គឺជាមូលហេតុដែលសមាជិកសាធារណៈ និងអាជ្ញាធរតែងតែស្វែងរកគ្រឿងញៀន ដែលភាគច្រើនជាកូកាអ៊ីន បោកបក់នៅតាមឆ្នេរនានានៅភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាមអស់រយៈពេលជាច្រើនខែមកហើយ។ កាលពីប្រាំមួយថ្ងៃមុន អាជ្ញាធរបានរកឃើញថ្នាំញៀន ២៨ គីឡូក្រាមអណ្តែតនៅឆ្នេរ Go Cong ក្នុងខេត្ត Kien Giang ខណៈកាលពីខែមករា ថ្នាំញៀនប្រមាណ ៣០០កញ្ចប់ ត្រូវបានគេរកឃើញរសាត់តាមឆ្នេរក្នុងខេត្ត Quang Ngai។

ការប្រើប្រាស់ឧបករណ៍តាមដាន GPS ដើម្បីដឹកជញ្ជូនគ្រឿងញៀនដោយបោះវាទៅក្នុងសមុទ្រ គឺជាវិធីសាស្រ្តដែលគេឃើញនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ។ អាជ្ញាធរវៀតណាមបាននិយាយថា ឧក្រិដ្ឋជនបានភ្ជាប់ថង់ផ្ទុកគ្រឿងញៀនដាក់ជាមួយ GPS ដោយរង់ចាំនាវាមកទទួល។

VNExpress

Leave a Reply

Your email address will not be published. Required fields are marked *