ចិន ៖យ៉ាងហោចមនុស្ស ៣នាក់បានស្លាប់ក្រោយត្រូវបានខ្យល់កន្រ្តាក់ទាញយកពួកគេចេញតាមបង្អួចខុនដូ
China Climate

ចិន ៖យ៉ាងហោចមនុស្ស ៣នាក់បានស្លាប់ក្រោយត្រូវបានខ្យល់កន្រ្តាក់ទាញយកពួកគេចេញតាមបង្អួចខុនដូ

មនុស្ស ៣ នាក់បានស្លាប់បន្ទាប់ពីខ្យល់បោកបក់ខ្លាំងបានកន្រ្តាក់ទាញពួកគេចេញតាមបង្អួចផ្ទះល្វែងរបស់ពួកគេនៅភាគខាងត្បូងប្រទេសចិន ខណៈដែលអាកាសធាតុអាក្រក់បូករួមទាំងភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារប្រទេសចិន ។

 

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សសរុបចំនួន ៧ នាក់បានស្លាប់នៅក្នុងខេត្ត Jiangxi ចាប់តាំងពីមានខ្យល់បក់ និងខ្យល់កន្រ្តាក់ខ្លាំង​បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ។ CCTV បានបន្ថែមថា ផ្ទះជាង ៥,៤០០ ត្រូវបានខូចខាត និងមនុស្ស ៣១៣,០០០ នាក់បានរងផលប៉ះពាល់ ដែលក្នុងនោះប្រហែល ១,៦០០នាក់ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព ។​

 

យោងតាមសារព័ត៌មានរដ្ឋ Global Times បានឱ្យដឹងថា អាជ្ញាធរឧតុនិយមចិនបានចេញការប្រកាសអាសន្នពណ៌ទឹកក្រូច ដែលជាកម្រិតខ្ពស់បំផុតនៅលើប្រព័ន្ធព្រមានបីជាន់របស់ខ្លួន កាលពីថ្ងៃអង្គារ ដែលជាលើកទីមួយចាប់តាំងពីឆ្នាំ ២០១៣ ។  មនុស្ស ៤ នាក់បានស្លាប់ និងយ៉ាងហោចណាស់ ១០ នាក់បានរងរបួសត្រូវបានរាយការណ៍នៅក្នុងរដ្ឋធានី Nanchang ដែលជាទីក្រុងដែលរងគ្រោះខ្លាំងបំផុត នៅពេលដែលមានព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃអាទិត្យ។

 

ក្នុងចំណោមអ្នកស្លាប់ទាំង៣ មានស្ត្រីម្នាក់ដែលមានអាយុ ៦០ ឆ្នាំ និងចៅប្រុសអាយុ ១១ ឆ្នាំ​ ដែលត្រូវបានខ្យល់បក់កួចចេញពីបង្អួចខុនដូរបស់ពួកគេដោយខ្យល់បក់ខ្លាំង ដោយទៅជាមួយទាំងពូកទៀតផង ។ ស្ត្រី​វ័យ​៦០​ឆ្នាំ​ម្នាក់ផ្សេងទៀត​មក​ពី​អគារ​ដដែល​ក៏​ត្រូវ​ខ្យល់​បោក​បក់​ចេញ​ពី​បង្អួច​ដែរ ។​

 

 CNN

Leave a Reply

Your email address will not be published. Required fields are marked *