ការនាំចេញរបស់វៀតណាមបានធ្លាក់ចុះក្នុងរយៈពេលប្រាំមួយខែជាប់គ្នា ដែលជាធ្លាក់ចុះយូរបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០០៩
Asia Business Economic

ការនាំចេញរបស់វៀតណាមបានធ្លាក់ចុះក្នុងរយៈពេលប្រាំមួយខែជាប់គ្នា ដែលជាធ្លាក់ចុះយូរបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០០៩

ការនាំចេញរបស់វៀតណាមបានធ្លាក់ចុះរយៈពេលប្រាំមួយខែជាប់ៗគ្នាហើយក្នុងឆ្នាំនេះ ដោយបានធ្វើឲ្យមានការធ្លាក់ចុះការនាំចេញរយៈពេលវែងបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០០៩ ចំពេលមានតម្រូវការទំនិញពិភពលោកទន់ខ្សោយ និងទស្សនវិស័យសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗរបស់ប្រទេសចិន។ ការនាំចេញរបស់វៀតណាមបានធ្លាក់ចុះ ៧,៦% ក្នុងខែនេះធៀបនឹងឆ្នាំមុន នេះបើតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅ​ ។

តម្រូវការខ្ពស់សម្រាប់ទំនិញ គឺជាគន្លឹះក្នុងការជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិ ដែលបានធ្វើឲ្យវៀតណាមក្លាយជាមហាអំណាចផលិត និងនាំចេញនៅចំពេលសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន ។ ការធ្លាក់ចុះនៃការនាំចេញក្នុងរយៈពេលជាច្រើនខែនេះ ធ្វើឲ្យគោលដៅរបស់រដ្ឋាភិបាលចង់បានកំណើនផលិតផលសរុបក្នុងស្រុកសរុប ៦,៥% មិនអាចសម្រេចបាន ។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *