ឥណ្ឌា​បាញ់បង្ហោះយាន Aditya-L1 ដែលជាយានអង្កេតព្រះអាទិត្យទី ១ របស់ខ្លួននៅថ្ងៃទី ២ ខែកញ្ញា ក្រោយទទួលបានជោគជ័យ​នូវបេសកកម្មលើឋានព្រះចន្ទ
Asia Technology

ឥណ្ឌា​បាញ់បង្ហោះយាន Aditya-L1 ដែលជាយានអង្កេតព្រះអាទិត្យទី ១ របស់ខ្លួននៅថ្ងៃទី ២ ខែកញ្ញា ក្រោយទទួលបានជោគជ័យ​នូវបេសកកម្មលើឋានព្រះចន្ទ

ទីភ្នាក់ងារអវកាសរបស់ប្រទេសឥណ្ឌាកំពុងផ្តោតគោលដៅលើចំណុចសំខាន់មួយទៀតជាមួយនឹងការចាប់ផ្តើមនៃការស្រាវជ្រាវអំពីព្រះអាទិត្យ ​មួយសប្តាហ៍បន្ទាប់ពីការចុះចតដោយយានអវកាសរបស់ខ្លួនដោយជោគជ័យនៅលើព្រះច័ន្ទ​ ។

​យានអង្កេតព្រះអាទិត្យដែលមានឈ្មោះថា Aditya-L1 គ្រោងនឹងបាញ់បង្ហោះនៅថ្ងៃសៅរ៍ (ថ្ងៃទី២ ខែកញ្ញា) វេលាម៉ោង ១១:៥០ ព្រឹកម៉ោងក្នុងប្រទេសឥណ្ឌា (១:២០ នាទីរសៀលម៉ោងនៅកម្ពុជា) ។ “Aditya” មានន័យថា “ព្រះអាទិត្យ” ជាភាសាសំស្ក្រឹត។ យានអវកាសនេះនឹងត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែតអវកាស Polar ពីមជ្ឈមណ្ឌលអវកាស Satish Dhawan នៅលើកោះ Sriharikota ក្បែរឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសឥណ្ឌា ។

បេសកកម្មដ៏មហិមាររបស់ឥណ្ឌានេះក៏អាចបំភ្លឺពីមូលហេតុដែលបរិយាកាសខាងក្រៅរបស់ព្រះអាទិត្យ ហៅថា ស្រទាប់កូរ៉ូណា ក្តៅជាងផ្ទៃខាងក្នុងរបស់វា 1 លានអង្សាសេ បើធៀបនឹងផ្នែកខាងក្នុងដែលមានសីតុណ្ហភាពត្រឹមតែ 5,500 អង្សាសេ ។

បេសកកម្ម Aditya-L1 មានតម្លៃប្រហែល ៣,៨ ពាន់លានរូពី (៤៥ លានដុល្លារអាម៉េរិក) បានចាប់ផ្ដើមតាមពីក្រោយភាពជោគជ័យដ៏អស្ចារ្យរបស់ប្រទេសនេះនៅលើឋានព្រះច័ន្ទ។

ទស្សនាការផ្សាយផ្ទាល់ការបាញ់បង្ហោះ ៖

Space

Leave a Reply

Your email address will not be published. Required fields are marked *