លោក ស៊ី ជីនពីងជួបជជែកគ្នាជាមួយអតីតប្រធានាធិបតីតៃវ៉ាន់នៅទីក្រុងប៉េកាំង
China

លោក ស៊ី ជីនពីងជួបជជែកគ្នាជាមួយអតីតប្រធានាធិបតីតៃវ៉ាន់នៅទីក្រុងប៉េកាំង

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជួបជាមួយអតីតប្រធានាធិបតីតៃវ៉ាន់លោក Ma Ying-jeou នៅទីក្រុងប៉េកាំងនៅថ្ងៃពុធទី ១០មេសានេះ ដែលជាលើកទីពីរហើយដែលអ្នកទាំង២បានជួបគ្នាដែលលើកទី១ក្នុងអំឡុងពេលលោក Ma Ying-jeouធ្វើជាប្រធានាធិបតីតៃវ៉ាន់ និងចំពេលដែលភាពតានតឹងកំពុងបន្តរវាងបងប្អូនទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់។

 

ចាប់តាំងពីរដ្ឋាភិបាលសាធារណរដ្ឋចិនដែលចាញ់សង្រ្គាមបានភៀសខ្លួនទៅកោះតៃវ៉ាន់ក្នុងឆ្នាំ ១៩៤៩ ​ គ្មានមេដឹកនាំតៃវ៉ាន់ណាម្នាក់បានទៅលេងប្រទេសចិនទេ ។

 

លោក Ma ដែលជាប្រធានាធិបតីតៃវ៉ាន់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៦ កាលពីឆ្នាំមុនបានក្លាយជាអតីតមេដឹកនាំតៃវ៉ាន់ដំបូងគេដែលបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ហើយឥឡូវនេះលោកកំពុងធ្វើដំណើរទៅកាន់ប្រទេសចិនជាលើកទីពីរ។ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ភ្លាមៗ​អំពី​ជំនួប​របស់​ពួកគេ​ក្នុង​ទីក្រុង​ប៉េកាំង​ទេ ដោយ​គ្រាន់តែ​និយាយ​ថា​ពួកគេ​បាន​ជួបគ្នា ។

 

លោក Ma នៅតែជាសមាជិកជាន់ខ្ពស់នៃគណបក្សប្រឆាំងដ៏សំខាន់របស់តៃវ៉ាន់ គឺ គួមិញតាង (KMT) ដែលកាលពីខែមករាបានចាញ់ការបោះឆ្នោតប្រធានាធិបតីជាលើកទីបីជាប់ៗគ្នា ​។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *