កងទ័ព​​អ៊ីស្រាអែលបាញ់សម្លាប់ប្រជាជនប៉ាឡេស្ទីនដែលកំពុងស្រេកឃ្លាន ៧៧ នាក់ ខណៈដែលពួកគេកំពុងឈរចាំរថយន្តដឹកជំនួយស្បៀងអាហារ
War

កងទ័ព​​អ៊ីស្រាអែលបាញ់សម្លាប់ប្រជាជនប៉ាឡេស្ទីនដែលកំពុងស្រេកឃ្លាន ៧៧ នាក់ ខណៈដែលពួកគេកំពុងឈរចាំរថយន្តដឹកជំនួយស្បៀងអាហារ

ប្រជាជនប៉ាឡេស្ទីនដែលកំពុងស្រេកឃ្លាន ៧៧នាក់ត្រូវបានសម្លាប់ ​និងជាង ២០០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីទាហានអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើមនុស្សរាប់រយនាក់ដែលកំពុងរង់ចាំជំនួយស្បៀងអាហារនៅភាគនិរតីនៃទីក្រុង Gaza ខណៈដែលតំបន់នេះប្រឈមមុខនឹងវិបត្តិអត់ឃ្លានដែលមិនធ្លាប់មានពីមុនមក។

 

ប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នានៅផ្លូវ al-Rashid ជាកន្លែងដែលរថយន្តជំនួយ​ត្រូវបានគេជឿថាកំពុងធ្វើដំណើរមក ។ ទូរទស្សន៍ Al Jazeera បានផ្ទៀងផ្ទាត់វីដេអូដែលបង្ហាញពីសាកសពមនុស្សរាប់សិបនាក់ដែលបានស្លាប់ និងរបួស​ ត្រូវបានគេដាក់លើឡានដឹកទំនិញ ខណៈដែលគ្មានរថយន្តសង្គ្រោះបន្ទាន់អាចទៅដល់តំបន់នោះ។

 

ក្រសួងការបរទេសប៉ាឡេស្ទីនបានថ្កោលទោសអ្វីដែលខ្លួននិយាយថាជាការសម្លាប់រង្គាល​នេះ ។ ​ការវាយប្រហារនេះគឺជាផ្នែកមួយនៃសង្រ្គាមប្រល័យពូជសាសន៍ដែលកំពុងបន្តរបស់អ៊ីស្រាអែល។ ក្រសួងការបរទេសប៉ាឡេស្ទីនបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យ “អន្តរាគមន៍ជាបន្ទាន់” ដើម្បីបង្កើតបទឈប់បាញ់ជាមធ្យោបាយតែមួយគត់ដើម្បីការពារជនស៊ីវិល ។​

​អ៊ីស្រាអែលមិនទាន់ចេញមកអធិប្បាយលើហេតុការណ៍នេះនូវឡើយទេ ។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *