FBI ស៊ើបអង្កេតការបាញ់ប្រហារ​លើស្ថានីយថាមពលរបស់ក្រុង Moore ​សហរដ្ឋអាម៉េរិក ដែលបណ្ដាលឲ្យមនុស្សរាប់ម៉ឺននាក់រស់នៅដោយគ្មានអគ្គិសនី
USA

FBI ស៊ើបអង្កេតការបាញ់ប្រហារ​លើស្ថានីយថាមពលរបស់ក្រុង Moore ​សហរដ្ឋអាម៉េរិក ដែលបណ្ដាលឲ្យមនុស្សរាប់ម៉ឺននាក់រស់នៅដោយគ្មានអគ្គិសនី

ប៉ូលិសសម្ងាត់អាម៉េរិកកំពុងស៊ើបអង្កេតក្រោយមានការបាញ់ប្រហារលើស្ថានីយអគ្គិសនីពីរកន្លែងនៅ ក្រុងការ៉ូលីណា ខាងជើងដោយមនុស្សរាប់ម៉ឺននាក់កំពុងរស់នៅដោយគ្មានអគ្គិសនី ។ មិនមានមូលហេតុឬការសង្ស័យណាត្រូវបានប្រកាសទេ ចាប់តាំងពីការវាយប្រហារកាលពី នៅល្ងាចថ្ងៃសៅរ៍ ប៉ុន្តែប៉ូលិសបាននិយាយថាវាជាចេតនា ។

មនុស្សប្រមាណ ៣៥,០០០នាក់នៅក្នុងទីក្រុង Moore​ បានកំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់ហើយការខូចខាតនេះត្រូវចំណាយពេលពីរបីថ្ងៃដើម្បីជួសជុលហើយ បើយោងតាមសម្តីរបស់ប៉ូលិស ។ ស្ថានភាពអាសន្ននេះបានប្រកាសអោយដឹងហើយថាសាលានឹងត្រូវបិទនៅក្នុងថ្ងៃទីពីរ ចំនួន ១ថ្ងៃគឺនៅថ្ងៃអង្គារនេះ ។

ការប្រកាសអាសន្ននេះរួមបញ្ចូលទាំងបម្រាមគោចរនៅពេករាត្រីដែលនឹងត្រូវបញ្ចប់នៅថ្ងៃសុក្រនេះ។

ប្រភព ៖​

BBC

Leave a Reply

Your email address will not be published. Required fields are marked *