មូលដ្ឋានទ័ពអាកាសរបស់់រុស្ស៊ីដែលជាប់ព្រំដែនអ៊ុយក្រែនរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកសារជាថ្មី
Rusia Ukraine War

មូលដ្ឋានទ័ពអាកាសរបស់់រុស្ស៊ីដែលជាប់ព្រំដែនអ៊ុយក្រែនរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកសារជាថ្មី

យោងតាមអភិបាលនៃតំបន់ព្រំដែនភាគនិរតីនៃប្រទេសរុស្ស៊ី បាននិយាយថា អាកាសយានដ្ឋានមួយនៅក្នុងទីក្រុង Kursk ត្រូវបានគេកំណត់គោលដៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ។ ការវាយប្រហារនេះកើតឡើងមួយថ្ងៃបន្ទាប់ពីមូលដ្ឋានទ័ពអាកាសរុស្ស៊ីពីរនៅក្នុងតំបន់ Ryazan និង Saratov ដែលនៅឆ្ងាយពីព្រំដែនត្រូវបានតម្រង់គោលដៅដោយអាវុធស្រដៀងគ្នានេះ ។

អភិបាលតំបន់ Kursk លោក Roman Starovoyt បាននិយាយនៅក្នុងសារ Telegram នៅព្រឹកថ្ងៃអង្គារ ប្រហែលម៉ោង 7 និង 20 នាទីព្រឹកម៉ោងក្នុងស្រុកថា “ជាលទ្ធផលនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ធុងស្តុកប្រេងមួយបានឆេះនៅក្នុងតំបន់នៃអាកាសយានដ្ឋាន Kursk ។ ភ្នាក់ងារសង្គ្រោះបន្ទាន់ទាំងអស់គឺនៅនឹងកន្លែង” ។

មិនមានអ្នករងរបួសទេនេះបើតាមព័ត៌មានបឋមដែលចែកចាយដោយអភិបាលខេត្ត។

យោងតាមក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា កាលពីថ្ងៃចន្ទ យន្តហោះគ្មានមនុស្សបើកមួយចំនួន “ផលិតដោយសូវៀត” ដែលហោះហើរក្នុងរយៈកម្ពស់ទាបបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍យុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយនៅឯអាកាសយានដ្ឋាន Dyagilevo ក្នុងតំបន់ Ryazan និងអាកាសយានដ្ឋាន Engels ក្នុងតំបន់ Saratov នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី ។

ប្រភព ៖

RT

Leave a Reply

Your email address will not be published. Required fields are marked *