admin
War

លោក ពូទីន ចុះហត្ថលេខាលើការហាមឃាត់ការលក់ប្រេងទៅឱ្យប្រទេសដែលអនុវត្តការកំណត់តម្លៃប្រេងរុស្ស៊ី

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពីវិធានការសងសឹកចំពោះការកំណត់តម្លៃរបស់លោកខាងលិចលើការនាំចេញប្រេងរបស់រុស្ស៊ី ។ ការផ្តល់សច្ចាប័នកាលពីថ្ងៃអង្គារគឺដើម្បីឆ្លើយតបទៅនឹងវិធានការដាក់ទណ្ឌកម្មដែលធ្វើឡើងដោយសហភាពអឺរ៉ុប ក្រុមប្រទេស G7 និងអូស្ត្រាលីដែលបានចូលជាធរមាននៅដើមខែនេះ ។ ក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ីក្នុងការហាមឃាត់ការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសដែលអនុវត្តការកំណត់តម្លៃរុស្ស៊ី ។ យោងតាមក្រឹត្យដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាល ការហាមឃាត់ការផ្គត់ផ្គង់ប្រេងជាការឆ្លើយតបនឹងការកំណត់តម្លៃប្រេងដែលចូលជាធរមាននៅថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2023 ហើយមានសុពលភាពដល់ថ្ងៃទី

Read More
Europe

អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ ព្យាករណ៍ថា នឹងមានសង្រ្គាមរវាងអាល្លឺម៉ង់ និងបារាំងនៅឆ្នាំក្រោយ និងសង្រ្គាមស៊ីវិលនៅសហរដ្ឋអាម៉េរិក ហើយលោក Elon Musk ក្លាយជាប្រធានាធិបតីអាម៉េរិកថ្មី

អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ ដែលជាអ្នកស្មោះស្ម័គ្រនឹងលោក វ្ល៉ាឌីមៀរ ពូទីន ​បានព្យាករណ៍ពីសង្រ្គាមរវាងអាល្លឺម៉ង់ និងបារាំងនៅឆ្នាំក្រោយ និងសង្រ្គាមស៊ីវិលនៅសហរដ្ឋអាម៉េរិក ដែលនឹងនាំឱ្យលោក Elon Musk ក្លាយជាប្រធានាធិបតី។ នៅក្នុង​ការទស្សន៍ទាយរបស់គាត់សម្រាប់ឆ្នាំ 2023 ដែលបានចេញផ្សាយនៅលើគណនី Telegram និង Twitter

Read More
Asia

មេដឹកនាំកូរ៉ខាងជើងលោក គីម ជុងអ៊ុន បានកំណត់គោលដៅយោធាថ្មីសម្រាប់ឆ្នាំ 2023 នៅឯកិច្ចប្រជុំជាមួយមន្រ្តីជាន់ខ្ពស់របស់ប្រទេស

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញនូវគោលដៅថ្មីសម្រាប់យោធារបស់ប្រទេសរបស់លោកនៅថ្ងៃទីពីរនៃកិច្ចប្រជុំដ៏សំខាន់មួយរបស់គណបក្សកម្មករដែលកំពុងកាន់អំណាច ដែលបង្ហាញពីការសាកល្បងអាវុធដ៏ខ្លាំងក្លាមួយទៀត និងភាពតានតឹងក្នុងតំបន់ ។ នៅថ្ងៃទីពីរនៃកិច្ចប្រជុំកាលពីថ្ងៃពុធ លោក គីម បានពិនិត្យមើលឡើងវិញនូវស្ថានភាពប្រឈមដែលបានកើតឡើងថ្មីៗនៅលើឧបទ្វីបកូរ៉េ និងទិដ្ឋភាពនយោបាយទូលំទូលាយ ។ KCNA បានរាយការណ៍ថា លោក គីម

Read More
Asia

មន្រ្តីកម្ពុជាដែលត្រូវបានអាម៉េរិកចាប់ខ្លួនពីបទរត់ពន្ធស្វាខុសច្បាប់នោះត្រូវបានតុលារការអាម៉េរិកដាក់ឲ្យនៅក្រៅឃុំហើយ

មន្រ្តីកម្ពុជាដែលត្រូវបានអាម៉េរិកចាប់ខ្លួនពីបទរត់ពន្ធស្វាខុសច្បាប់នោះត្រូវបានតុលារការអាម៉េរិកដាក់ឲ្យនៅក្រៅឃុំហើយ នេះបើយោងតា​មសេចក្ដីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។ នៅក្នុងសេចក្ដីថ្លែងការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២២នេះ​ ត្រូវនឹងល្ងាចថ្ងៃទី២៧​ ខែធ្នូ​ ម៉ោងនៅសហរដ្ឋអាម៉េរិក​ លោក​ គ្រី​ ម៉ះផល​ ត្រូវបាន​ដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន​ បន្ទាប់ពីបានឆ្លងកាត់ការតស៊ូតាមផ្លូវច្បាប់​ដ៏ស្វិតស្វាញ​ ដោយ​មានមេធាវីអាម៉េរិកចំនួន២រូប​ជួយការពារក្តី​ នៅតុលាការអាម៉េរិក​ តាមរយ:ការផ្តល់ការជួយជ្រោមជ្រែង​ចាំបាច់​ និងទាន់ពេលវេលា​

Read More
Covid-19

សហរដ្ឋ​អាម៉េរិក​កំពុង​ពិចារណាចាត់​វិធានការ​ការពារ​មេរោគ​ឆ្លងកូវីដ-19 ​ចំពោះ​អ្នក​ធ្វើ​ដំណើរ​ដែល​មក​ពី​ប្រទេស​ចិន

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រីសហរដ្ឋអាម៉េរិកថា សហរដ្ឋអាម៉េរិកកំពុងពិចារណាលើវិធានការប្រុងប្រយ័ត្នថ្មីចំពោះមេរោគកូវីដ-19 សម្រាប់អ្នកធ្វើដំណើរពីប្រទេសចិន ។ របាយការណ៍បាននិយាយថា រដ្ឋាភិបាលមានការព្រួយបារម្ភអំពីការកើនឡើងនៃករណីឆ្លងកូវីដ-19 នៅក្នុងប្រទេសចិន ហើយបានចោទជាសំណួរអំពីតម្លាភាពនៃទិន្នន័យដែលប្រទេសកំពុងរាយការណ៍អំពីការរីករាលដាលនៃមេរោគនេះ ។ ប្រភព ៖​ Reuters Translate by VISAL

Read More
Europe

ស៊ែប៊ី ដាក់ពង្រាយកងទ័ពនៅតាមព្រំដែនកូសូវ៉ូ នៅក្នុងស្ថានភាពត្រៀមប្រយុទ្ធ

ប្រទេសស៊ែប៊ីបានដាក់កងទ័ពសន្តិសុខរបស់ខ្លួននៅតាមព្រំដែនជាមួយកូសូវ៉ូលើស្ថានភាពនៃការត្រៀមខ្លួនប្រយុទ្ធពេញលេញ ដោយព្រងើយកន្តើយនឹងការអំពាវនាវរបស់ណាតូសម្រាប់ការរំងាប់ភាពតានតឹងរវាងសត្រូវនៅបាល់កង់ទាំងពីរ ។ រដ្ឋមន្ត្រីមហាផ្ទៃប្រទេសស៊ែប៊ី លោក Bratislav Gasic បាននិយាយថា លោក “បានបញ្ជាឱ្យមានការត្រៀមប្រយុទ្ធពេញលេញ របស់ប៉ូលីស និងអង្គភាពសន្តិសុខផ្សេងទៀត ហើយថាពួកគេត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការបញ្ជារបស់មេទ័ព យោងទៅតាមផែនការប្រតិបត្តិការរបស់ពួកគេ ។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា លោកបានធ្វើតាមបញ្ជារបស់ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic

Read More
China

សហរដ្ឋអាម៉េរិកនិយាយថា ខ្លួនមានការព្រួយបារម្ភអំពីសកម្មភាពរបស់ចិននៅជិតកោះតៃវ៉ាន់

មន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបានប្រាប់សារព័ត៌មាន AP កាលពីថ្ងៃចន្ទថា សហរដ្ឋអាម៉េរិកមានការព្រួយបារម្ភចំពោះសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ទីក្រុងប៉េកាំងនៅច្រកសមុទ្រតៃវ៉ាន់ ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានចំណាប់អារម្មណ៍ក្នុងការរក្សា “សន្តិភាព និងស្ថិរភាព” នៅក្នុងតំបន់ មន្ត្រីបាននិយាយដោយបន្ថែមថា សហរដ្ឋអាម៉េរិកនឹងបន្តគាំទ្រតៃវ៉ាន់ ។ មន្ត្រីបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារនេះថា សកម្មភាពយោធារបស់ចិននៅជិតកោះដែលគ្រប់គ្រងដោយខ្លួនឯងគឺ “ធ្វើឱ្យមានអស្ថិរភាព ហានិភ័យនៃការគណនាខុស និងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់” ។ កងទ័ពរំដោះប្រជាជនចិន

Read More
Asia

ជប៉ុននឹងដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសនៅជិតកោះតៃវ៉ាន់

សារព័ត៌មានជប៉ុន Jiji បានរាយការណ៍នៅថ្ងៃអង្គារនេះថា ក្រសួងការពារជាតិជប៉ុននឹងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលពីដីទៅអាកាសនៅកោះ Yonaguni ដែលជាកោះភាគខាងលិចបំផុតរបស់ប្រទេស នៅជិតកោះតៃវ៉ាន់ ។ Jiji បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិជប៉ុនលោក Takeshi Aoki បាននិយាយថា ការដំឡើងប្រព័ន្ធការពារមីស៊ីលគឺជាផ្នែកមួយនៃផែនការពង្រីកជំរុំកងកម្លាំងស្វ័យនៅលើកោះ ដែលជាផ្នែកមួយនៃខេត្ត Okinawa ដើម្បីពង្រឹងការការពារកោះភាគនិរតីរបស់ប្រទេសជប៉ុន ។ ​ប្រភព ៖

Read More
Asia

យោធាកូរ៉េខាងត្បូងសុំទោសចំពោះការបរាជ័យក្នុងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង

យោធាកូរ៉េខាងត្បូងបានធ្វើការសុំទោសជាសាធារណៈនៅថ្ងៃអង្គារនេះដែលមិនអាចធ្វើការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងចំនួនប្រាំគ្រឿងដែលបានរំលោភលើលំហអាកាសរបស់ប្រទេសនេះកាលពីថ្ងៃម្សិលមិញបាន ហើយបានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងឡើងវិញ ដើម្បីបង្កើនសមត្ថភាពប្រឆាំងយន្តហោះគ្មានមនុស្សបើក ។ ឧត្តមសេនីយ៍ឯក Kang Shin-chul ប្រធានផ្នែកប្រតិបត្តិការនៅអគ្គសេនាធិការចម្រុះ (JCS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានអារម្មណ៍សោកស្តាយដែលថា ទោះបីជាយោធារបស់យើងបានរកឃើញ និងតាមដានយន្តហោះគ្មានមនុស្សបើកក៏ដោយ ក៏យើងបរាជ័យក្នុងការបាញ់ទម្លាក់ពួកគេ” ។ ការទទួលស្គាល់ថា យើងមានភាពមិនគ្រប់គ្រាន់ក្នុងការត្រៀមលក្ខណៈយោធា ប្រឆាំងនឹងការគំរាមកំហែងដែលកើតចេញពីយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង។ លោកបានបន្ថែមថា

Read More
Asia

កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស្ថិតនៅជម្រើសកំពូលសម្រាប់ប្រជាជនថៃ ដើម្បីក្លាយជាមេដឹកនាំថ្មីរបស់ប្រទេសនេះ

កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែជាជម្រើសកំពូលរបស់ប្រទេសថៃ ដើម្បីក្លាយជាមេដឹកនាំបន្ទាប់របស់ខ្លួន នេះបើយោងតាមការស្ទង់មតិ ដោយទទួលបានពិន្ទុច្រើនជាងគូប្រជែងដែលកំពុងកាន់អំណាចបច្ចុប្បន្នលោក ប្រាយុទ្ធ ចាន់អូចា។ ប៉ែតុងថាន ស៊ីណាវ៉ាត្រា Paetongtarn Shinawatra អាយុ 36 ឆ្នាំ ដែលមានឪពុកឈ្មោះ ថាក់ស៊ីន និងម្តាយមីង យីងឡាក់

Read More