admin
Asia

❗️Update ❗️យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងមួយគ្រឿងបានហោះចូលដល់ទីក្រុងសេអ៊ូល

យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង ៥ គ្រឿង ចូលដែនអាកាសកូរ៉េខាងត្បូង ខណៈសារព័ត៌មានBBC បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានហោះចូលដល់​ទីក្រុងសេអ៊ូល ។ យោងតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានរាយការណ៍ថា យោធា​កូរ៉ខាងត្បូងបាន​បាញ់​ប្រហែល ១០០ គ្រាប់ ដើម្បី​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​កូរ៉េខាងជើង ។ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងត្បូងបានបញ្ជូនយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រវាយប្រហារ ហើយបានបាញ់ព្រមាន​

Read More
Economic Rusia Update

រុស្ស៊ីបានត្រៀមខ្លួនរួចរាល់ក្នុងការបន្តផ្គត់ផ្គង់ឧស្ម័នទៅកាន់សហភាពអឺរ៉ុបតាមរយៈបំពង់ឧស្ម័នYamal-Europe

រុស្ស៊ីបានរៀបចំរួចជាស្រេចក្នុងការបន្តការផ្គត់ផ្គង់ឧស្ម័នទៅឱ្យសហភាពអឺរ៉ុបតាមរយៈបំពង់ឧស្ម័ន Yamal-Europe ដែលថ្មីៗនេះត្រូវបានបញ្ឈប់ដោយសារបញ្ហានយោបាយ អគ្គនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak បានប្រាប់ភ្នាក់ងារព័ត៌មានរបស់រុស្ស៊ីនៅថ្ងៃអាទិត្យ។ ទីផ្សារអឺរ៉ុបនៅតែមានការពាក់ព័ន្ធ ដោយសារការខ្វះខាតឧស្ម័ននៅតែបន្តមាន ហើយយើងបានឱកាសទាំងអស់ដើម្បីបន្តការផ្គត់ផ្គង់ឡើងវិញ។ ជាឧទាហរណ៍ បំពង់បង្ហូរប្រេង Yamal-Europe ដែលត្រូវបានបញ្ឈប់ក្រោមហេតុផលនយោបាយ នៅតែមិនត្រូវបានប្រើប្រាស់” នេះជាសម្តីរបស់លោក Novak វាមានការកើនឡើងក្នុងការទាមទាឱ្យនាំឧស្ម័នទៅកាន់អឺរ៉ុប លោក Novakបាននិយាយបន្ថែមថា

Read More
Editorial

កុមារជនជាតិវៀតណាម២នាក់បានស្លាប់ បន្ទាប់ពីបានដុតផាវដែលពួកគេរៀនធ្វើតាម YouTube

ប៉ូលីសក្នុងខេត្ត Dak Lak បានបញ្ជាក់ថា កុមារពីរនាក់ម្នាក់អាយុ 11 និងម្នាក់ទៀតអាយុ 12 ឆ្នាំបានស្លាប់នៅក្នុងការផ្ទុះមួយខណៈពេលដែលកំពុងដុតផាវនៅផ្ទះរបស់ពួកគេ ។ ការផ្ទុះដែលបានកើតឡើងកាលពីថ្ងៃអាទិត្យនៅឯទីធ្លាខាងមុខផ្ទះក្នុងស្រុកមួយក្នុងស្រុក Krong Ana នៃខេត្ត Dak Lak ក៏បានបណ្តាលឱ្យកុមារពីរនាក់ផ្សេងទៀតដែលមានអាយុ 12 និង 9

Read More
Asia

ក្រុមហ៊ុនផលិតដែកថែបរបស់វៀតណាមទទួលភ្លើងបៃតងក្នុងការនាំចេញដែកទៅកាន់សហភាពអឺរ៉ុប និងគ្រោងនាំចេញមកកម្ពុជានៅឆ្នាំក្រោយ

ក្រុមហ៊ុន Hoa Phat Group ដែលជាក្រុមហ៊ុនផលិតដែកថែបដ៏ធំរបស់វៀតណាមបានចុះហត្ថលេខាលើកិច្ចសន្យានាំចេញដែកចំនួន 10,000 តោនទៅកាន់ទ្វីបអឺរ៉ុប ដែលជាការបញ្ជាទិញដែកថែបវៀតណាមដំបូងគេសម្រាប់ទ្វីបនេះ ហើយគ្រោងនឹងនាំចេញផលិតផលមកកម្ពុជានៅឆ្នាំក្រោយ ។ កិច្ចសន្យានេះត្រូវបានគេរំពឹងថា នឹងបើកទីផ្សារថ្មីដែលមានសក្តានុពលរកប្រាក់ចំណេញសម្រាប់ផលិតផលដែករបស់វៀតណាម ។ យោងតាមតំណាងក្រុមហ៊ុន Hoa Phat Hung Yen Steel Co.

Read More
War

លោក ពូទីន និយាយថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចា ដើម្បីបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន ខណៈដែលមីស៊ីលរបស់រុស្ស៊ីនៅតែបន្តវាយប្រហារស្ទើរពាសពេញប្រទេសអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអះអាងថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាដើម្បីបញ្ចប់សង្រ្គាមរយៈពេល 10 ខែនៅអ៊ុយក្រែន ខណៈដែលលោកបានថ្កោលទោសបណ្តាប្រទេសលោកខាងលិចចំពោះការព្យាយាម បំបែកប្រទេសរុស្ស៊ី ។ ការអត្ថាធិប្បាយរបស់លោក ពូទីន ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ បានកើតឡើងចំពេលដែលការបន្តការទម្លាក់គ្រាប់បែករបស់រុស្ស៊ីទៅលើទីប្រជុំជនអ៊ុយក្រែន រួមទាំងនៅក្នុងតំបន់ Kharkiv និង Zaporizhia ។

Read More
Asia

មេធាវីអ្នកស្រីអ៊ុង សានស៊ូជីបានរៀបចំក្នុងការតវ៉ាក្តីចុងក្រោយនៅក្នុងសវនាការរបបយោធា

តុលាការរបបយោធាមីយ៉ានម៉ាត្រូវបានគេរំពឹងថាបានឮការបិទសវនាការលើការចោទប្រកាន់ចុងក្រោយដែលនៅសេសសល់ប្រឆាំងនឹងមេដឹកនាំប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ពន្ធនាគារកាលពីថ្ងៃចន្ទ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យដោះលែងលោកស្រី។ អ្នកស្រីអ៊ុង សានស៊ូជីត្រូវបានក្លាយជាទណ្ឌិតចាប់តាំងពីក្រុមទាហានធ្វើរដ្ឋប្រហារផ្តួលរលំរដ្ឋាភិបាលរបស់លោកស្រីនៅក្នុងខែកុម្ភៈឆ្នាំ ២០២១ ដោយបញ្ចប់របបប្រជាធិបតេយ្យនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះក្នុងពេលយ៉ាងខ្លី។ ម្ចាស់ពានណូបែលមានអាយុ៧៧ឆ្នាំរូបនេះ ត្រូវបានគេឃើញថាមានបទពិរុទ្ធចំនួន១៤ករណី ដោយរាប់ចាប់ពីការប្រព្រឹត្តិអំពើពុករលួយរហូតដល់ការនាំចូលអាយកូមខុសច្បាប់និងការរំលោភលើការរក្សាការសម្ងាត់។ ក្រុមសិទ្ធិមនុស្សបានថ្កោលទោសលើការកាត់ក្តីនេះថាជាការក្លែងបន្លំ ហើយកាលពីថ្ងៃពុធ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យរបបយោធាដោះលែងលោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងដំណោះស្រាយលើកដំបូងរបស់ខ្លួនដែលមិនធ្លាប់មាន ស្តីពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារ។ សេចក្តីសម្រេចនេះបានកត់សម្គាល់ការរួបរួមរបស់ក្រុមប្រឹក្សាបន្ទាប់ពីសមាជិកអចិន្ត្រៃយ៍

Read More
Asia Breaking News

❗️Breaking News ❗️កូរ៉េខាងត្បូងបានធ្វើការបាញ់ព្រមាន បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងចូលដែនអាកាសកូរ៉េខាងត្បូង

យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងត្បូងបានបញ្ជូនយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រវាយប្រហារ ហើយបានបាញ់ព្រមាន បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងបានរំលោភលើដែនអាកាសរបស់ខ្លួន ។ យោធាបាននិយាយថា ប្រទេសកូរ៉េខាងត្បូងបានតាមដានយន្តហោះគ្មានមនុស្សបើកដែលឆ្លងកាត់ពីប្រទេសកូរ៉េខាងជើងលើអ្វីដែលត្រូវបានគេស្គាល់ថាជាខ្សែព្រំដែនយោធារវាងប្រទេសទាំងពីរ បន្ទាប់ពីបានរកឃើញពួកវានៅលើមេឃនៃទីក្រុង Gimpo ភាគខាងលិចនៅម៉ោងប្រហែល 10:25 ព្រឹក (0125 GMT) ។ មន្ត្រីក្រសួងការពារជាតិម្នាក់បាននិយាយថា ខណៈពេលដែលកំពុងព្យាយាមប្រឆាំងយន្តហោះគ្មានមនុស្សបើក យន្តហោះវាយប្រហារធុនស្រាល KA-1

Read More
Climate World

ព្រិលធ្លាក់យ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុនដែលបណ្តាលឱ្យមនុស្ស១៧នាក់ស្លាប់និងជាច្រើនអ្នកទៀតរងរបួស

ព្រិលធ្លាក់យ៉ាងខ្លាំងនៅស្ទើរតែទូទាំងប្រទេសជប៉ុនបានសម្លាប់មនុស្ស១៧នាក់ហើយរបួសជាង៩០នាក់និងបានធ្វើឱ្យមានការដាច់ភ្លើងរាប់រយផ្ទះ ការិយាល័យគ្រប់គ្រងគ្រោះធម្មជាតិបាននិយាយនៅថ្ងៃចន្ទ។ រដូវរងារដ៏ខ្លាំងនេះបានបណ្តាលឱ្យមានព្រិលធ្លាក់យ៉ាងខ្លាំងនៅភាគខាងជើងប្រទេសតាំងពីសប្តាហ៍មុនមក ដោយមានការជាប់គាំងយានយន្តជាច្រើនរយគ្រឿងនៅលើផ្លូវហាយវេ ការពន្យារពេលនៃសេវាកម្មដឹកជញ្ជូន និងបណ្តាលឱ្យមានមនុសុ្ស១១នាក់បានស្លាប់នៅថ្ងៃសៅរ៍។ ព្រិលធ្លាក់កាន់តែច្រើននៅក្នុងថ្ងៃបុណ្យណូអែលនៅថ្ងៃចុងសប្តាហ៍បាននាំឱ្យចំនួននៃការស្លាប់កើនឡើងដល់១៧នាក់និងរងរបួសប្រមាណ៩៣នាក់នៅព្រឹកថ្ងៃចន្ទនេះ បើយោងតាមរបាយការណ៍ភ្នាក់ងារគ្រប់គ្រងផ្នែកអគ្គិសនីនិងគ្រោះធម្មជាតិ។ ពួកគេភាគច្រើនបានធ្លាក់ខណៈពេលកំពុងសម្អាតព្រិលនៅលើដំបូលឬក៏ពួកគេត្រូវបានកប់នៅក្រោមគំនរព្រិលក្រាស់ដែលធ្លាក់ពីលើដំបូលផ្ទះ។ ការិយាល័យក្រុងដែលរងការវាយប្រហារដោយព្រិលនេះបានប្រកាសឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់នៅពេលដែលបោសព្រិលចេញនិងមិនឱ្យធ្វើការតែម្នាក់ឯងទេ។ CNA Translated by Chanratanak

Read More
China

ចិន​បញ្ជូន​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ទៅធ្វើសមយុទ្ធជុំវិញកោះ​តៃវ៉ាន់ ដើម្បីឆ្លើយតបចំពោះការញុះញុងរបស់សហរដ្ឋអាម៉េរិក និងកោះតៃវ៉ាន់

យោងតាមក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា យោធាចិនបានបញ្ជូនយន្តហោះចំនួន 71 គ្រឿង និងកប៉ាល់ចំនួន 7 គ្រឿងទៅកាន់កោះតៃវ៉ាន់ ដែលជាការញុះញង់ប្រចាំថ្ងៃដ៏ធំបំផុតខណៈដែលទីក្រុងប៉េកាំងបានតវ៉ាប្រឆាំងនឹងការឃុបឃិតគ្នា និងការបង្កហេតុ ដោយកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ និងសហរដ្ឋអាម៉េរិក ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា យន្តហោះចិនចំនួន 47 គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រតៃវ៉ាន់ ក្នុងអំឡុងពេលការបង្ហាញកម្លាំងរយៈពេល 24 ម៉ោង

Read More
War

ទាហានរុស្ស៊ី 3 នាក់ត្រូវបានសម្លាប់ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនបានធ្លាក់នៅក្នុងមូលដ្ឋានទ័ពអាកាសរុស្ស៊ី

ហេតុការណ៍នេះបានកើតឡើងនៅខណៈពេលដែលរុស្ស៊ីនៅតែបន្តប្រតិបត្តិការកងទ័ពពិសេសរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដែលបានចាប់ផ្តើមនៅក្នុងថ្ងៃទី ២៤ កុម្ភៈ ។ ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថាប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (UAV)ដែលហោះឆ្លងកាត់មូលដ្ឋានអាកាស Engels របស់រុស្ស៊ីកាលពីថ្ងៃចន្ទ ។ បើយោងតាមក្រសួងការពារជាតិបានឱ្យដឹងថា ទាហានរបស់រុស្ស៊ីបីនាក់ដែលនៅក្នុងអាកាសយានដ្ឋាននេះបានត្រូវ​ស្លាប់ ដោយសារការធ្លាក់កម្ទេចពីយន្តហោះគ្មានមនុស្សរបស់អ៊ុយក្រែន ។ បរិក្ខារអាកាសចររបស់រុស្ស៊ី ដោយរួមមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ីមិនមានការខូចខាតអ្វីទេក្នុងហេតុការណ៍នេះ ក្រសួងការពារជាតិបានបន្ថែម ។ ប្រភព ៖

Read More