Apple បើកដំណើរការសេវាកម្ម “ទិញឥឡូវ បង់ពេលក្រោយ” នៅសហរដ្ឋអាម៉េរិក
Technology World

Apple បើកដំណើរការសេវាកម្ម “ទិញឥឡូវ បង់ពេលក្រោយ” នៅសហរដ្ឋអាម៉េរិក

ក្រុមហ៊ុន Apple កាលពីថ្ងៃអង្គារបានចាប់ផ្តើមសេវាកម្ម “ទិញឥឡូវ បង់ពេលក្រោយ” (buy now, pay later) របស់ខ្លួននៅក្នុងសហរដ្ឋអាម៉េរិក ជាការផ្លាស់ប្តូរដែលគំរាមកំហែងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលវិស័យនេះកំពុងក្ដោបក្ដាប់ដោយក្រុមហ៊ុនដូចជាក្រុមហ៊ុន Affirm Holdings និងក្រុមហ៊ុនទូទាត់ប្រាក់របស់ស៊ុយអែត Klarna ។

ក្រុមហ៊ុន Apple បាននិយាយថា សេវាកម្ម “ទិញឥឡូវ បង់ពេលក្រោយ” នេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់បែងចែកការទិញជាបួនដំណាក់កាលទូទាត់ប្រាក់ក្នុងរយៈពេលប្រាំមួយសប្តាហ៍ដោយមិនមានការប្រាក់ឬថ្លៃសេវាឡើយ។ ដំបូងនេះក្រុមហ៊ុន Apple ផ្តល់សេវាកម្មនេះដល់អ្នកប្រើប្រាស់ដែលបានជ្រើសរើសមួយសិន ដោយនឹងដាក់ចេញនូវសេវាកម្មនេះពេញលេញនៅក្នុងប៉ុន្មានខែខាងមុខនេះ។ អ្នកប្រើប្រាស់អាចទទួលបានប្រាក់កម្ចីពី $50 ទៅ $1,000 សម្រាប់ការទិញតាមអ៊ីនធឺណិត និងក្នុងកម្មវិធីដែលមាននៅលើ iPhones និង iPads ដែលទទួលយក Apple Pay ។

ប្រភព ៖ Reuters

By POV PECH

Leave a Reply

Your email address will not be published. Required fields are marked *