ប្រធានាធិបតីតៃវ៉ាន់ផ្គើនដាក់ចិន ក្រោយចិនគំរាមសងសឹកចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតៃវ៉ាន់ទៅកាន់អាម៉េរិក
China USA

ប្រធានាធិបតីតៃវ៉ាន់ផ្គើនដាក់ចិន ក្រោយចិនគំរាមសងសឹកចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតៃវ៉ាន់ទៅកាន់អាម៉េរិក

ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវែន Tsai Ing-wen បាននិយាយនៅថ្ងៃពុធនេះថា សម្ពាធខាងក្រៅនឹងមិនបញ្ឈប់តៃវ៉ាន់ក្នុងការចូលរួមជាមួយពិភពលោកនោះទេ លោកស្រីបាននិយាយដូច្នេះនៅពេលលោកស្រីបានចាកចេញពីកោះតៃវ៉ាន់ទៅកាន់សហរដ្ឋអាម៉េរិកដោយជាការផ្គើនដាក់ចិនដីគោក បន្ទាប់ពីប្រទេសចិនបានគំរាមសងសឹកប្រសិនបើលោកស្រីបានជួបជាមួយប្រធានសភាអាម៉េរិកលោក Kevin McCarthy ។

ប្រទេសចិន ដែលទាមទារតៃវ៉ាន់ គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ជាទឹកដីរបស់ខ្លួន បានព្រមានម្តងហើយម្តងទៀត ដល់មន្ត្រីអាម៉េរិក កុំឱ្យជួបលោកស្រី Tsai ដោយចាត់ទុកវាជាការគាំទ្រ ចំពោះបំណងប្រាថ្នារបស់កោះនេះក្នុងការប្រកាសឯករាជ្យ ។

លោកស្រី Tsai នឹងទៅប្រទេស Guatemala និងប្រទេស Belize ដោយឆ្លងកាត់ទីក្រុង New York ជាដំបូង ហើយ Los Angeles នៅតាមផ្លូវត្រឡប់មកវិញ ។ ខណៈដែលមិនបានបញ្ជាក់ជាផ្លូវការ ដែលត្រូវបានគេរំពឹងថានឹងជួបប្រធានសភាអាម៉េរិកលោក McCarthy ពេលលោកស្រីនៅរដ្ឋ California។

លោកស្រីបាននិយាយនៅឯអាកាសយានដ្ឋានអន្តរជាតិរបស់តៃវ៉ាន់ដោយសំដៅទៅប្រទេសចិនថា “សម្ពាធខាងក្រៅនឹងមិនរារាំងការប្តេជ្ញាចិត្តរបស់យើងក្នុងការទំនាក់ទំនងទៅកាន់ពិភពលោកនោះទេ” ។

“យើងមានភាពស្ងប់ស្ងាត់ និងមានទំនុកចិត្ត នឹងមិនផ្តល់ផល ឬញុះញង់ឡើយ។ តៃវ៉ាន់នឹងដើរយ៉ាងរឹងមាំលើផ្លូវនៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ហើយចូលទៅក្នុងពិភពលោក។ ទោះបីជាផ្លូវនេះមានភាពលំបាក ប៉ុន្តែតៃវ៉ាន់មិនមែនតែម្នាក់ឯងទេ”។

ថ្លែងនៅទីក្រុងប៉េកាំងភ្លាមៗ មុនពេលដែលលោកស្រី Tsai ចាកចេញ លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា “ដំណើរឆ្លងកាត់” របស់លោកស្រី Tsai ទៅកាន់សហរដ្ឋអាម៉េរិក មិនមែនគ្រាន់តែលោកស្រីឈប់រង់ចាំនៅព្រលានយន្តហោះ ឬសណ្ឋាគារប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់លោកស្រីជួបមន្ត្រី និងសមាជិកសភាសហរដ្ឋអាម៉េរិក។

លោកស្រីបាននិយាយថា “ប្រសិនបើលោកស្រីមានទំនាក់ទំនងជាមួយប្រធានសភាអាម៉េរិក McCarthy វានឹងជាការញុះញង់មួយទៀតដែលបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ ប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន និងបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់”។

លោកស្រី Zhu បានបន្ថែមដោយមិនបានផ្តល់ព័ត៌មានលម្អិតថា៖ «យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ហើយនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីប្រឆាំងតបតវិញ» ។

ប្រភព​ ៖ Reuters

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *