Apple កាត់បន្ថយបុគ្គលិកយ៉ាងហោចណាស់ ៦០០នាក់ ក្រោយបញ្ឈប់គម្រោងរថយន្តអគ្គិសនី
Technology USA

Apple កាត់បន្ថយបុគ្គលិកយ៉ាងហោចណាស់ ៦០០នាក់ ក្រោយបញ្ឈប់គម្រោងរថយន្តអគ្គិសនី

​ក្រុមហ៊ុន Apple បានបញ្ឈប់បុគ្គលិករបស់ខ្លួនជាង ៦០០ នាក់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលជាផ្នែកនៃការសម្រេចចិត្តក្រោយការបញ្ចប់គម្រោងផលិតរថយន្តអគ្គិសនី និងនាឡិកាឆ្លាតវៃរបស់ខ្លួន នេះបើយោងតាមឯកសាររបស់ Apple ទៅកាន់នាយកដ្ឋានអភិវឌ្ឍន៍ការងាររដ្ឋកាលីហ្វ័រញ៉ា ។

 

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា បានដាក់របាយការណ៍ចំនួនប្រាំបីដាច់ដោយឡែកពីគ្នា​ ដើម្បីអនុវត្តតាមការជូនដំណឹងអំពីការកែតម្រូវចំនួនបុគ្គលិក ​។ ក្រុមហ៊ុនត្រូវតែដាក់របាយការណ៍ទៅទីភ្នាក់ងាររដ្ឋ​ដែលរួមមានបុគ្គលិកដែលរងផលប៉ះពាល់ដោយការបញ្ឈប់ការងារ។ ​

 

គម្រោងផលិតរថយន្តអគ្គិសនីនេះត្រូវបានលុបចោលចំពេលមានការសម្រេចចិត្តមិនច្បាស់លាស់ក្នុងចំណោមនាយកប្រតិបត្តិអំពីទិសដៅ និងការព្រួយបារម្ភអំពីតម្លៃរបស់វា ។ កម្មវិធីបង្ហាញត្រូវបានបិទដោយសារតែបញ្ហាប្រឈមផ្នែកវិស្វកម្ម អ្នកផ្គត់ផ្គង់ និងការចំណាយ ។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *