លោក បៃដិន ប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលឲ្យការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា បើមិនចង់ឲ្យអាម៉េរិកនឹងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន
USA War

លោក បៃដិន ប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលឲ្យការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា បើមិនចង់ឲ្យអាម៉េរិកនឹងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន

​ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បៃដិនបានជំរុញនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ឱ្យអនុវត្តវិធានការជាក់លាក់ ជាក់ស្តែង និងអាចវាស់វែងបាន ដើម្បីការពារជនស៊ីវិល និងបុគ្គលិកដែលផ្តល់ជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា។

 

ការអំពាវនាវនេះគឺជាការទំនាក់ទំនងដោយផ្ទាល់លើកដំបូងដែលលោក បៃដិន និងលោក Netanyahu មានចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់បុគ្គលិកអង្គការមនុស្សធម៌អាម៉េរិក World Central Kitchen ចំនួនប្រាំពីរនាក់កាលពីដើមសប្តាហ៍នេះ។ប្រធានាធិបតី បៃដិន បានសង្កត់ធ្ងន់ថា ការវាយប្រហារលើបុគ្គលិកអង្គការមនុស្សធម៌ និងលើជនស៊ីវិលគឺមិនអាចទទួលយកបាន ។

 

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីបៃដិនបានបញ្ជាក់យ៉ាងច្បាស់ថាគោលនយោបាយរបស់សហរដ្ឋអាម៉េរិកទាក់ទងនឹងតំបន់ហ្គាហ្សានឹងត្រូវបានកំណត់ដោយការវាយតម្លៃរបស់អាម៉េរិកអំពីសកម្មភា​របស់អ៊ីស្រាអែលលើជំហានទាំងនេះ” ។

នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីការហៅទូរសព្ទនេះ អ្នកនាំពាក្យសេតវិមានលោក John Kirby បានបដិសេធមិននិយាយលម្អិតអំពីការផ្លាស់ប្តូរជាក់លាក់ណាមួយដែលសហរដ្ឋអាម៉េរិកនឹងធ្វើនៅក្នុងគោលនយោបាយរបស់ខ្លួនចំពោះអ៊ីស្រាអែល និងតំបន់ហ្គាហ្សាទេ ។

 

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគឺជាអ្នកផ្គត់ផ្គង់អាវុធកំពូលរបស់អ៊ីស្រាអែល ហើយរដ្ឋបាលលោកបៃដិន តែងតែផ្ដល់ការការពារផ្នែកការទូតសម្រាប់អ៊ីស្រាអែលនៅអង្គការសហប្រជាជាតិ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *