❗️Breaking News❗️ ម៉ុលដាវីប្រកាសពីរកឃើញបំណែកមីស៊ីលមួយនៅជិតព្រំដែនរបស់ប្រទេសនេះជាមួយអ៊ុយក្រែន ស្របពេលដែលរុស្ស៊ីកំពុងបើកការវាយប្រហារដោយមីស៊ីលយ៉ាងសន្ធាប់ទៅលើទឹកដីអ៊ុយក្រែន
Rusia Ukraine War

❗️Breaking News❗️ ម៉ុលដាវីប្រកាសពីរកឃើញបំណែកមីស៊ីលមួយនៅជិតព្រំដែនរបស់ប្រទេសនេះជាមួយអ៊ុយក្រែន ស្របពេលដែលរុស្ស៊ីកំពុងបើកការវាយប្រហារដោយមីស៊ីលយ៉ាងសន្ធាប់ទៅលើទឹកដីអ៊ុយក្រែន

ក្រសួងមហាផ្ទៃប្រទេសម៉ុលដាវីបាននិយាយថា ផ្នែកនៃកាំជ្រួចមួយត្រូវបានរកឃើញដោយប៉ូលិសល្បាតក្បែរភូមិ Briceni ភាគខាងជើងប្រទេសម៉ុលដាវីជិតព្រំដែនអ៊ុយក្រែន។

នេះបើតាមអាជ្ញាធរម៉ុលដាវី មន្ត្រីជំនាញកំពុងធ្វើការនៅកន្លែងកើតហេតុ ។ ប្រភពដើមរបស់មីស៊ីលនេះនៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្តែរូបថតមួយសន្លឹកដែលបានបន្ថែមទៅក្នុងប្រកាសរបស់ក្រសួងហាក់ដូចជាផ្នែកម៉ាស៊ីននៃមីស៊ីលធំមួយ។

យោងតាមក្រសួងបានឱ្យដឹងថា ប៉ូលីស និងសេវាសង្គ្រោះបន្ទាន់របស់ម៉ុលដាវី មានការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពេលនៃការវាយប្រហារដោយមីស៊ីលដ៏ធំរបស់រុស្ស៊ីទៅលើអ៊ុយក្រែនកាលពីថ្ងៃទី 5 ខែធ្នូ ។

ប្រភព ៖ RIA Novosti & The Kyiv Independent

Leave a Reply

Your email address will not be published. Required fields are marked *