ឥណ្ឌាបានប្រកាសឱ្យប្រជាជនពាក់ម៉ាស់នៅខណៈពេលចិនកំពុងរីករាលដាលជំងឺកូវីដ១៩
Covid-19 World

ឥណ្ឌាបានប្រកាសឱ្យប្រជាជនពាក់ម៉ាស់នៅខណៈពេលចិនកំពុងរីករាលដាលជំងឺកូវីដ១៩

ក្រសួងសុខាភិបាលឥណ្ឌា បានអំពាវនាវឱ្យមានការត្រឡប់ទៅកាន់ឥរិយាបថសមស្របនឹងកូវីដដោយរួមមានការពាក់ម៉ាស់នៅតាមទីសាធារណៈខណៈដែលប្រទេសនេះបង្កើនការតាមដានករណីឆ្លង។មន្ត្រីសុខាភិបាលជាន់ខ្ពស់ក៏បានសុំឱ្យប្រជាជនចាក់វ៉ាក់សាំងនិងចាក់ដូសជំរុញ។ ឥណ្ឌាបានបញ្ចប់ច្បាប់នៃការពាក់ម៉ាសនៅដើមឆ្នាំនេះក្រោយពេលកម្រិតនៃភាពឆ្លងមានការធ្លាក់ចុះ។

ប៉ុន្តែការរីករាលដាលនៃករណីឆ្លងនៅក្នុងប្រទេសចិនដែលជាប្រទេសជិតខាងបានដាក់ប្រទេសនេះនៅក្នុងការប្រុងប្រយ័ត្ន, កាលពីពីរបីខែមុន ឥណ្ឌាត្រូវបានគេរាយការណ៍មានករណីឆ្លងជំងឺកូវីដ៤ករណីដែលបង្កឡើងដោយ BF.7 ដែលជាប្រភេទរបស់ Omicron ភ្ជាប់ទៅនឹងការកើនឡើងនៃករណីនៅក្នុងប្រទេសចិន។

ករណីបី កើតឡើងនៅក្នុងរដ្ឋGujaratនិងមួយទៀតនៅក្នុងរដ្ឋ odisha ដែលត្រូវបានរកឃើញនៅក្នុងខែកក្កដា កញ្ញានិងខែវិច្ឆិកា ហើយអ្នកជំងឺត្រូវបានជាសះស្បើយ នេះបើតាមសម្តីក្រសួងសុខាភិបាល។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ប្រទេសឥណ្ឌាបច្ចុប្បន្នមានករណីដែលនៅសល់ប្រមាណ ៣,៤០០ករណីប៉ុណ្ណោះ ប៉ុន្តែរបាយការណ៍នៃការីករាលដាលក្នុងប្រទេសចិនបានធ្វើឱ្យមនុស្សជាច្រើនមានការភ័យខ្លាច។

ប្រភព៖ BBC NEWS

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *