រុស្ស៊ីនិយាយថា ខ្លួននឹងបង្កើនកម្លាំងយោធានៅជិតប្រទេសស៊ុយអែត ហ្វាំងឡង់ ដើម្បីឆ្លើយតបទៅនឹងការចូលជាសមាជិកណាតូរបស់ប្រទេសទាំង២
World

រុស្ស៊ីនិយាយថា ខ្លួននឹងបង្កើនកម្លាំងយោធានៅជិតប្រទេសស៊ុយអែត ហ្វាំងឡង់ ដើម្បីឆ្លើយតបទៅនឹងការចូលជាសមាជិកណាតូរបស់ប្រទេសទាំង២

រុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ភាគពាយ័ព្យនៃប្រទេស ដើម្បីឆ្លើយតបទៅនឹងប្រទេសស៊ុយអែត និងហ្វាំងឡង់ ដែលចូលរួមជាមួយអង្គការណាតូ ។

រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigu បាននិយាយថា “ដោយសារការចង់បានរបស់ណាតូ ក្នុងការបង្កើនសក្តានុពលយោធារបស់ខ្លួន នៅជិតព្រំដែនរុស្ស៊ី ក៏ដូចជាការពង្រីកសម្ពន្ធភាព ដោយបន្ថែមហ្វាំងឡង់ និងស៊ុយអែត វាចាំបាច់ក្នុងការចាត់វិធានការសងសឹក និងបង្កើតក្រុមទាហានសមស្របមួយនៅក្នុង ភាគពាយព្យនៃប្រទេសរុស្ស៊ី ។

ថ្លែងក្នុងជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំកំពូលយោធារបស់ប្រទេស ដែលត្រូវបានចាក់ផ្សាយតាមប្រព័ន្ធអ៊ីនធឺណែត លោក Shoigu មិនបានផ្តល់តួលេខណាមួយអំពីទំហំយោធាដែលនឹងត្រូវដាក់ពង្រាយនោះទេ ។

នៅក្នុងជំនួបនោះ លោក ពូទីន ក៏បានប្តេជ្ញាថា នឹងសម្រេចឲ្យបាននូវគោលដៅនៃសង្គ្រាមរបស់វិមានក្រឹមឡាំងលើអ៊ុយក្រែន បើទោះបីជាមានការរារាំងជាបន្តបន្ទាប់សម្រាប់កងទ័ពរុស្ស៊ី ដែលបានបង្ខំឱ្យទីក្រុងម៉ូស្គូដកកងទ័ពចេញពីតំបន់ជាច្រើនរបស់អ៊ុយក្រែនក៏ដោយ ។

លោកពូទីនក៏បានសន្យាថានឹងផ្តល់ឱ្យកងកម្លាំងរបស់គាត់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុចាំបាច់ទាំងអស់សម្រាប់ការបំពេញបេសកកម្ម ។

ប្រភព ៖ POLITICO

Translate by VISAL

Leave a Reply

Your email address will not be published. Required fields are marked *