អ៊ុយក្រែនបាននិយាយថាខ្លួនបានប្រទះឃើញបាឡុងរុស្ស៊ីចំនួន 6 នៅលើទីក្រុងគៀវ ហើយបានទម្លាក់វាបានជោគជ័យហើយពេលនេះ
Ukraine

អ៊ុយក្រែនបាននិយាយថាខ្លួនបានប្រទះឃើញបាឡុងរុស្ស៊ីចំនួន 6 នៅលើទីក្រុងគៀវ ហើយបានទម្លាក់វាបានជោគជ័យហើយពេលនេះ

រដ្ឋបាលយោធានៃរដ្ឋធានីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា បាឡុងរុស្ស៊ីចំនួន 6 ត្រូវបានគេប្រទះឃើញនៅលើទីក្រុងគៀវ ហើយភាគច្រើនត្រូវបានបាញ់ទម្លាក់ បន្ទាប់ពីមានការចូលរួមដោយក្រុមការពារដែនអាកាស។ ពួកគេបាននិយាយថា បាឡុងទាំងនោះអាចផ្ទុកកញ្ចក់ឆ្លុះជ្រុង និងឧបករណ៍ឈ្លបយកការណ៍ ប៉ុន្តែមិនបានបញ្ជាក់ពីពេលដែលពួកគេបានហោះពីលើរដ្ឋធានីនោះទេ បើទោះបីជាការជូនដំណឹងផ្លូវអាកាសត្រូវបានចេញដោយទីក្រុង គៀវ កាលពីថ្ងៃពុធក៏ដោយ។

រដ្ឋបាលយោធាបានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា យោងតាមព័ត៌មានដែលបញ្ជាក់យ៉ាងច្បាស់នៅពេលនេះបានឱ្យដឹងថា ទាំងនេះគឺជាបាឡុងដែលផ្លាស់ទីនៅលើអាកាសក្រោមការជំរុញនៃខ្យល់។គោលបំណងនៃការបាញ់បង្ហោះបាឡុងនេះគឺដើម្បីយកការណ៍ និង កាត់បន្ថយកម្លាំងការពារអាកាសរបស់យើង។

គួរឱ្យដឹងផងដែរថាមិនយូរប៉ុន្មានមុនការប្រកាសនេះ អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែនលោក Yuriy Ihnat បាននិយាយថា រុស្ស៊ីអាចកំពុងប្រើបាឡុងក្នុងទិសដៅថ្មីមួយ ដើម្បីការពារស្តុកយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍របស់ខ្លួន។ហើយលោកបានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ដូចជា Orlan-10 ឥឡូវនេះត្រូវបានប្រើប្រាស់យ៉ាងតិចតួចប៉ុណ្ណោះ ដោយប្រទេសរុស្ស៊ី ហើយពួកគេបានគិតថា ហេតុអ្វីបានជាយើងមិនប្រើបាឡុងទាំងនេះ? ដូច្នេះពួកគេកំពុងប្រើវាហើយនៅពេលនេះ។

ក្រោយមក លោកបានបញ្ជាក់ថា ស៊ីរ៉ែនវាយប្រហារតាមអាកាសបានបន្លឺឡើងក្នុងរដ្ឋធានីកាលពីថ្ងៃពុធ ដោយសារបាឡុងហោះពីលើអាកាសរបស់ប្រទេសនេះ។ហើយលោកក៏បានបន្ទរយោបល់របស់រដ្ឋបាលយោធាដែលថា រុស្ស៊ីអាចនឹងប្រើបាឡុងដើម្បីរំខានដល់ការការពារដែនអាកាសរបស់អ៊ុយក្រែនផងដែរ។ សត្រូវចង់ឱ្យយើងប្រើការការពារដែនអាកាសរបស់យើង ដើម្បីការពារវត្ថុយុទ្ធសាស្ត្ររបស់យើងទៅលើបាឡុងដែលមិនមានតម្លៃអ្វីទាំងអស់នោះ។

ចំណែកឯ ខាងភាគីរុស្ស៊ីក៏មិនបានឆ្លើយតបនឹងអ្វីដែលអ៊ុយក្រែនចោទប្រកាន់នេះភា្លមៗនោះទេ។

Source: RT

By Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *