ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak និយាយថា មីស៊ីលជាង ១២០ គ្រាប់ត្រូវបានបាញ់មកលើអ៊ុយក្រែន ។
គាត់បានសរសេរនៅលើ Twitter ថា “យើងកំពុងរង់ចាំសំណើបន្ថែមពី “អ្នករក្សាសន្តិភាព” អំពី “ដំណោះស្រាយដោយសន្តិភាព” គាត់បានសរសេរនៅលើ Twitter ដោយសំដៅលើការអំពាវនាវរបស់រុស្ស៊ីសម្រាប់ដំណោះស្រាយចំពោះសង្រ្គាមដែលទីក្រុងម៉ូស្គូបានចាប់ផ្តើមជាមួយនឹងការលុកលុយនៅថ្ងៃទី 24 ខែកុម្ភៈ ។
អភិបាលក្រុងគៀវបាននិយាយថា រលកថ្មីនៃការវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែន បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣នាក់រងរបួស នៅក្នុងរដ្ឋធានីគៀវ ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ការផ្ទុះត្រូវបានគេឮនៅក្នុងទីក្រុងគៀវ ,Lviv , Zhytomyr ,Ivano-Frankovsk , Kharkiv និង Odesa ។
ប្រភព ៖ Al Jazeera
Translate by VISAL