អ៊ុយក្រែននិយាយថា រុស្ស៊ីបានបាញ់ស្រោចមី​ស៊ី​ល​ជាង​១២០​គ្រាប់​​នៅទូទាំងប្រទេសអ៊ុយក្រែនក្នុងការវាយប្រហារទ្រង់ទ្រាយធំនៅថ្ងៃនេះ
War

អ៊ុយក្រែននិយាយថា រុស្ស៊ីបានបាញ់ស្រោចមី​ស៊ី​ល​ជាង​១២០​គ្រាប់​​នៅទូទាំងប្រទេសអ៊ុយក្រែនក្នុងការវាយប្រហារទ្រង់ទ្រាយធំនៅថ្ងៃនេះ

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak និយាយថា មីស៊ីលជាង ១២០ គ្រាប់ត្រូវបានបាញ់មកលើអ៊ុយក្រែន ។

គាត់បានសរសេរនៅលើ Twitter ថា “យើងកំពុងរង់ចាំសំណើបន្ថែមពី “អ្នករក្សាសន្តិភាព” អំពី ​ “ដំណោះស្រាយដោយសន្តិភាព” គាត់បានសរសេរនៅលើ Twitter ដោយសំដៅលើការអំពាវនាវរបស់រុស្ស៊ីសម្រាប់ដំណោះស្រាយចំពោះសង្រ្គាមដែលទីក្រុងម៉ូស្គូបានចាប់ផ្តើមជាមួយនឹងការលុកលុយនៅថ្ងៃទី 24 ខែកុម្ភៈ ។

អភិបាលក្រុងគៀវបាននិយាយថា រលកថ្មីនៃការវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែន បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣នាក់រងរបួស នៅក្នុងរដ្ឋធានីគៀវ ។

​យោងតាម​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ការផ្ទុះត្រូវបានគេឮនៅក្នុងទីក្រុងគៀវ ,Lviv , Zhytomyr ,Ivano-Frankovsk , Kharkiv និង Odesa ។

ប្រភព ៖​ Al Jazeera

Translate by VISAL

Leave a Reply

Your email address will not be published. Required fields are marked *