អាម៉េរិកយល់ព្រមលក់យន្តហោះ F-16 ឱ្យទួរគី បន្ទាប់ពីទួរគីអនុញ្ញាតិឲ្យស៊ុយអែតចូលជាសមាជិកអង្គការណាតូ
Europe USA World

អាម៉េរិកយល់ព្រមលក់យន្តហោះ F-16 ឱ្យទួរគី បន្ទាប់ពីទួរគីអនុញ្ញាតិឲ្យស៊ុយអែតចូលជាសមាជិកអង្គការណាតូ

ក្រសួងការបរទេសអាម៉េរិកបានអនុម័តការលក់យន្តហោះចម្បាំង F-16 ដែលពន្យារពេលអស់ជាយូរទៅឱ្យប្រទេសទួរគីក្នុងឥរិយាបថយ៉ាងទន់ភ្លន់ជាមួយទីក្រុងអង់ការ៉ា បន្ទាប់ពីប្រទេសនេះបានគាំទ្រដល់សមាជិកភាពរបស់ប្រទេសស៊ុយអែតនៅក្នុងអង្គការណាតូ ។

ការអនុម័តជាផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកកាលពីថ្ងៃសុក្របានកើតឡើងពីរថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន បានផ្ញើលិខិតមួយច្បាប់ទៅកាន់សមាជិកសភាដោយជំរុញឱ្យពួកគេយល់ព្រមលើការលក់យន្តហោះចម្បាំងដែលមានតម្លៃដល់ទៅ ២៣ ពាន់លានដុល្លារ ដែលទួរគីបានស្នើតាំងពីឆ្នាំ ២០២១ ។

កិច្ចព្រមព្រៀងដែលនឹងអនុញ្ញាតឱ្យទួរគីទិញយន្តហោះ F-16 Block 70 ចំនួន ៤០ គ្រឿង និងធ្វើទំនើបកម្មយន្តហោះដែលមានស្រាប់របស់ទួរគីចំនួន ៧៩ គ្រឿង ។

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីប្រកាសដាច់ដោយឡែកមួយថា ប្រទេសក្រិកនឹងត្រូវបានអនុញ្ញាតឱ្យទិញយន្តហោះចម្បាំង F-35 ចំនួន ៤០ គ្រឿងក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ៨,៦ ពាន់លានដុល្លារ។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *