ប្រទេសជាច្រើនដឹកនាំដោយអាម៉េរិកប្រកាសផ្អាកជំនួយដល់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិសម្រាប់ប្រជាជនប៉ាឡេស្ទីន
War

ប្រទេសជាច្រើនដឹកនាំដោយអាម៉េរិកប្រកាសផ្អាកជំនួយដល់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិសម្រាប់ប្រជាជនប៉ាឡេស្ទីន

ប្រទេសចំនួនប្រាំមួយនៅអឺរ៉ុបបានផ្អាកការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន (UNRWA) នៅថ្ងៃសៅរ៍ បន្ទាប់ពីមានការចោទប្រកាន់ថាបុគ្គលិករបស់ UNRWA មួយចំនួនបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ពួកហាម៉ាសនៅថ្ងៃទី 7 ខែតុលាលើអ៊ីស្រាអែល។

អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ស្វីស និងហ្វាំងឡង់ កាលពីថ្ងៃសៅរ៍បានចូលរួមជាមួយសហរដ្ឋអាម៉េរិក អូស្ត្រាលី និងកាណាដា ក្នុងការផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារ UNRWA ដែលជាប្រភពដ៏សំខាន់នៃការគាំទ្រសម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា បន្ទាប់ពីការចោទប្រកាន់របស់អ៊ីស្រាអែល ។

ក្រោយការប្រកាសនេះលោក Philippe Lazzarini អគ្គស្នងការ UNRWA បាននិយាយនៅលើ X ថា “ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាមិនត្រូវការការដាក់ទណ្ឌកម្មបន្ថែមបែបនេះទេ” ។ ទីភ្នាក់ងារនេះបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានបើកការស៊ើបអង្កេតលើបុគ្គលិកជាច្រើននាក់ និងបានផ្តាច់ទំនាក់ទំនងជាមួយមនុស្សទាំងនោះ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *