អាម៉េរិកនិងរុស្ស៊ី បានពង្រឹងសម្ព័ន្ធភាពរៀងខ្លួន មុនថ្ងៃខួបលើកដំបូងនៃការឈ្លានពានរបស់ក្រុងម៉ូស្គូលើអ៊ុយក្រែន
World

អាម៉េរិកនិងរុស្ស៊ី បានពង្រឹងសម្ព័ន្ធភាពរៀងខ្លួន មុនថ្ងៃខួបលើកដំបូងនៃការឈ្លានពានរបស់ក្រុងម៉ូស្គូលើអ៊ុយក្រែន

ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានពង្រឹងសម្ព័ន្ធភាពរៀងខ្លួនជាមួយអង្គការណាតូ និងចិន នៅប៉ុន្មានថ្ងៃមុនថ្ងៃខួបលើកដំបូងនៃការឈ្លានពានរបស់ក្រុងម៉ូស្គូលើអ៊ុយក្រែន។

ភាពតានតឹងជាសកលរវាងមហាអំណាចត្រូវបានគូសបញ្ជាក់នៅថ្ងៃនៃការធ្វើការទូតនៅទីក្រុង Warsaw និងទីក្រុងម៉ូស្គូកាលពីថ្ងៃពុធ។ដោយ លោក បៃដិន បានសន្យាថាសហរដ្ឋអាម៉េរិក នឹងការពារគ្រប់អ៊ីញនៃអង្គការណាតូ ដែលជាសម្ពន្ធមិត្តយោធាដោយរួមមានទាំងប្រទេសមួយចំនួននៅអឺរ៉ុបខាងកើតជាប់ព្រំដែនរុស្ស៊ីផងដែរ។

រីឯលោក ពូទីន បាននិយាយថា មេដឹកនាំចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី ដោយនិយាយថា ទំនាក់ទំនងរបស់ពួកគេគ្មាននរណាអាចជ្រៀតជ្រែកបាន។ហើយបានធ្វើឱ្យ ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភជាខ្លាំងថាទីក្រុងប៉េកាំងអាចផ្តល់ជំនួយជាសម្ភារៈសម្រាប់សង្គ្រាមដល់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែនដែលបានចាប់ផ្តើមកាលពីថ្ងៃទី 24 ខែកុម្ភៈឆ្នាំមុន ហើយបង្ករជាជម្លោះដីធ្លីដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។

ប្រភព៖ Reuters

By Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *