ទាហានអ៊ីស្រាអែលបានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនជាច្រើននាក់នៅក្នុងការវាយឆ្មក់មួយ
World

ទាហានអ៊ីស្រាអែលបានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនជាច្រើននាក់នៅក្នុងការវាយឆ្មក់មួយ

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ការវាយឆ្មក់របស់កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១១ នាក់រួមទាំងក្មេងជំទង់ម្នាក់កាលពីថ្ងៃពុធ ទី ២៣ ខែកុម្ភៈ នៅតំបន់ Nablus ដែលក្រសួងសុខាភិបាលបានបន្ថែមថាវាជាការកើនឡើងដ៏សាហាវបំផុតនៅក្នុងតំបន់ West Bank បើគិតចាប់តាំងពីឆ្នាំ ២០០៥ មក។

ក្រសួងប៉ាឡេស្ទីនបាននិយាយថា ជនជាតិប៉ាឡេស្ទីនជាង ៨០ នាក់បានរងរបួសដោយគ្រាប់កាំភ្លើង នៅក្នុងអ្វីដែលកងទ័ពអ៊ីស្រាអែលហៅថាជាប្រតិបត្តិការប្រឆាំងភេរវកម្ម ដែលជំរុញឱ្យមានការព្រួយបារម្ភជាអន្តរជាតិ និងអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់។

គួរឱ្យដឹងដែរថា មន្ត្រីកំពូលប៉ាឡេស្ទីនលោក Hussein Al Sheikh បានចាត់ទុកការលុកលុយនេះថាជា ការសម្លាប់រង្គាល ហើយបានអំពាវនាវឱ្យមាន ការការពារអន្តរជាតិសម្រាប់ប្រជាជននេះ ។រីឯ កងទ័ពអ៊ីស្រាអែលបាននិយាយថា ការវាយឆ្មក់បានកំណត់គោលដៅលើជនសង្ស័យសកម្មប្រយុទ្ធ ដែលបានលាក់ខ្លួននៅក្នុងផ្ទះល្វែងមួយ ដោយត្រូវបានចោទប្រកាន់ពីបទបាញ់ប្រហារនៅតំបន់ West Bank កាលពីពេលថ្មីៗនេះ។ដោយ ពួកគេបានបន្ថែមថា ទាហានក៏បានរងការបាញ់ប្រហារដែរ ប៉ុន្តែមិនមានអ្នករងរបួសទេ។

ប្រភព៖ CNA

By Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *