អាម៉េរិកគម្រាមឱ្យក្រុមហ៊ុនចិន ByteDance ដកខ្លួនចេញពីការគ្រប់គ្រង TikTok ប្រសិនបើមិនចង់ឲ្យកម្មវិធីនេះត្រូវបិទលែងឲ្យប្រើទាំងស្រុងនៅអាម៉េរិក
China Technology USA

អាម៉េរិកគម្រាមឱ្យក្រុមហ៊ុនចិន ByteDance ដកខ្លួនចេញពីការគ្រប់គ្រង TikTok ប្រសិនបើមិនចង់ឲ្យកម្មវិធីនេះត្រូវបិទលែងឲ្យប្រើទាំងស្រុងនៅអាម៉េរិក

ក្រុមសមាជិកសភាអាម៉េរិកពីរក្រុមបានណែនាំច្បាប់កាលពីថ្ងៃអង្គារ ដើម្បីផ្តល់ឱ្យក្រុមហ៊ុន ByteDance របស់ប្រទេសចិនដោយទុកពេលឲ្យប្រហែលប្រាំមួយខែ ដើម្បីឲ្យក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលកុម្មុយនិស្តចិនដកខ្លួនចេញទាំងស្រុងពីការគ្រប់គ្រងកម្មវិធី TikTok ឬចង់ប្រឈមនឹងការបិទលែងឲ្យប្រើប្រាស់ទាំងស្រុងនៅសហរដ្ឋអាម៉េរិក ។

ច្បាប់ថ្មីនេះគឺជាចលនានីតិប្បញ្ញត្តិដ៏សំខាន់លើកដំបូងក្នុងរយៈពេលជិតមួយឆ្នាំឆ្ពោះទៅរកការហាមឃាត់ ឬបង្ខំ ByteDance ឱ្យដកខ្លួនចេញពីកម្មវិធីដ៏ពេញនិយម ដែលនឹងត្រូវបោះឆ្នោតអនុម័តនៅសប្ដាហ៍ក្រោយ ។

សមាជិកសភាអាម៉េរិកលោក Mike Gallagherដែលដាក់ចេញច្បា់នេះនិយាយថា នេះគឺជាសាររបស់ខ្ញុំទៅកាន់ TikTok៖ បំបែកខ្លួនជាមួយបក្សកុម្មុយនិស្តចិន ឬបាត់បង់សិទ្ធិដំណើរការកម្មវិធីរបស់អ្នកនៅអាម៉េរិក”។ “សត្រូវចម្បងរបស់អាម៉េរិក(បក្សកុម្មុយនិស្តចិន)មិនមានសិទ្ធគ្រប់គ្រងវេទិកាប្រព័ន្ធផ្សព្វផ្សាយដែលលេចធ្លោនៅក្នុងសហរដ្ឋអាម៉េរិកទេ”។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *