១០ ឆ្នាំគត់ ក្រោយយន្តហោះ MH370 បាត់ខ្លួនឪពុកម្តាយរបស់អ្នកដំណើរជនជាតិចិននៅតែសួរថា តើមានរឿងអ្វីកើតឡើងចំពោះកូនខ្ញុំ?
Asia China

១០ ឆ្នាំគត់ ក្រោយយន្តហោះ MH370 បាត់ខ្លួនឪពុកម្តាយរបស់អ្នកដំណើរជនជាតិចិននៅតែសួរថា តើមានរឿងអ្វីកើតឡើងចំពោះកូនខ្ញុំ?

ការបាត់ខ្លួនរបស់យន្តហោះបានទាក់ទាញការចាប់អារម្មណ៍ពីជុំវិញពិភពលោក ហើយបានបង្កើតទ្រឹស្តីច្រើនរាប់មិនអស់ ។ មានតែកំទេចកំទីពីយន្តហោះតិចតួចប៉ុណ្ណោះដែលត្រូវបានគេរកឃើញ ។

 

ភាគច្រើននៃអ្នកដំណើររបស់យន្តហោះមាន ១៥៤ នាក់ជាជនជាតិចិន។ សាច់ញាត្តិម្នាក់ដែលបានបាត់បង់កូនប្រុសរបស់គាត់នៅលើយន្តហោះបាននិយាយនៅមុខអគារក្រសួងការបរទេសចិនថា ​“ចុះយន្តហោះទៅណា? តើមនុស្សនៅឯណា? “ប្រសិនបើគាត់នៅរស់ ខ្ញុំចង់ឃើញគាត់។ បើ​គាត់​ស្លាប់ ខ្ញុំ​ចង់​ឃើញ​សព​គាត់»។

 

ក្រោយ​មក គ្រួសារ​ទាំង​នោះ​បាន​ទៅ​ស្ថានទូត​ម៉ាឡេស៊ី​នៅ​ទីក្រុង​ប៉េកាំង ជា​កន្លែង​ដែល​ពួកគេ​ស្រែក​នៅ​មុខ​អគារ​ថា «ប្រទេស​ម៉ាឡេស៊ី សូម​ប្រគល់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​មក​វិញ! បើ​មិន​បាន​ឃើញ​ពួក​គេ យើង​នឹង​មិន​ចុះ​ចាញ់​ឡើយ»។

 

​កាលពីសប្តាហ៍មុន មន្ត្រីម៉ាឡេស៊ីបាននិយាយថា ពួកគេនឹងពិចារណាឡើងវិញ​ ដើម្បីស្វែងរកយន្តហោះនេះឡើង បន្ទាប់ពីក្រុមហ៊ុនអាម៉េរិកដែលធ្វើការស្វែងរកពីមុនបានស្នើការប៉ុនប៉ងស្វែងរកថ្មីមួយផ្សេងទៀត។

AP

Leave a Reply

Your email address will not be published. Required fields are marked *