អាម៉េរិក​ដាក់​ក្រុមហ៊ុន​ចិន​ចំនួន​៤ទៅ​ក្នុង​បញ្ជីខ្មៅ​ ដោយសារក្រុមហ៊ុនទាំងនេះជួយធ្វើទំនើបកម្ម​វិស័យ​យោធាចិន
China USA

អាម៉េរិក​ដាក់​ក្រុមហ៊ុន​ចិន​ចំនួន​៤ទៅ​ក្នុង​បញ្ជីខ្មៅ​ ដោយសារក្រុមហ៊ុនទាំងនេះជួយធ្វើទំនើបកម្ម​វិស័យ​យោធាចិន

​​ក្រសួងពាណិជ្ជកម្មអាម៉េរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាម៉េរិកបានបន្ថែមក្រុមហ៊ុនចិនចំនួនបួនទៅក្នុងបញ្ជីខ្មៅនៃការនាំចេញសម្រាប់ការទិញទំនិញដែលមានប្រភពដើមពីសហរដ្ឋអាម៉េរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទំនើបកម្មយោធារបស់ប្រទេសចិន ។

 

​ក្រុមហ៊ុនដែលរងផលប៉ះពាល់គឺ LINKZOL ​Technology, Xi’an Like Innovative Information Technology, Beijing Anwise Technology​ និង SITONHOLY ​ក្រុមហ៊ុនទាំងនេះត្រូវបានចោទប្រកាន់ថាចូលរួមនៅក្នុងការផ្តល់នូវបន្ទះឈីប AI ដល់យោធាចិន ​។

 

បញ្ជីខ្មៅត្រូវបានប្រើប្រាស់អស់ជាច្រើនឆ្នាំជាឧបករណ៍សំខាន់មួយរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ការដាក់ទណ្ឌកម្ម​លើមនុស្ស ក្រុមហ៊ុន ឬអង្គការផ្សេងទៀតនៅក្នុងប្រទេសចិន និងកន្លែងផ្សេងទៀតក្រោមលេសហេតុផលសន្តិសុខជាតិ ។ ​

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *