អធិការបតីអាល្លឺម៉ង់បាននិយាយថា ខ្លួននឹងមិនបញ្ជូនយន្តហោះចម្បាំងឱ្យអ៊ុយក្រែននោះទេ
War World

អធិការបតីអាល្លឺម៉ង់បាននិយាយថា ខ្លួននឹងមិនបញ្ជូនយន្តហោះចម្បាំងឱ្យអ៊ុយក្រែននោះទេ

អធិការបតីអាល្លឺម៉ង់បានច្រានចោលការបញ្ជូនយន្តហោះចម្បាំងទៅប្រទេសអ៊ុយក្រែន បន្ទាប់ពីលោក ហ្សេលេនស្គីបានស្នើសុំ ក្រោយពេលមានការសន្យាពីលោកខាងលិចថានឹងបញ្ជូនរថក្រោះទៅឱ្យអ៊ុយក្រែននោះ។ដោយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាឡឺម៉ង់ លោក Olaf Scholz បានព្រមានប្រឆាំងនឹងសង្រ្គាមដេញថ្លៃអាវុធរបស់លោកខាងលិច ប៉ុន្តែអ៊ុយក្រែនបានស្នើឱ្យប្រទេសសម្ពន្ធមិត្តបង្កើត “សម្ពន្ធយន្តហោះចម្បាំង” ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេផងដែរ។ហើយ សហរដ្ឋអាម៉េរិកបាននិយាយថា ខ្លួននឹងពិភាក្សាអំពីគំនិតនៃការផ្គត់ផ្គង់យន្តហោះនេះ “ដោយប្រុងប្រយ័ត្ន” ជាមួយទីក្រុងគៀវ នៅថ្ងៃព្រហស្បតិ៍នេះ។

នៅក្នុងបទសម្ភាសន៍ជាមួយ Tagesspiegel លោក Scholz បាននិយាយពី ការផ្តោតអារម្មណ៍របស់គាត់ទៅលើការផ្គត់ផ្គង់រថក្រោះ Leopard 2 ដែលផលិតដោយអាល្លឺម៉ង់យ៉ាងខ្លាំង។ដោយ គាត់បាននិយាយថា “ការពិតយើងទើបតែធ្វើការសម្រេចចិត្ត លើការបញ្ជូនរថក្រោះ និងធ្វើការជជែកដេញដោលបន្ទាប់ពីមានបញ្ហាមិនសមហេតុផលបានផ្ទុះឡើងនៅក្នុងប្រទេសយើងនេះទេ។

គួររំលឹកដែរថា កាលពីថ្ងៃពុធ ប្រទេសអាល្លឺម៉ង់បានប្តេជ្ញាផ្គត់ផ្គង់រថក្រោះ Leopard 2 ចំនួន 14 គ្រឿងដល់អ៊ុយក្រែន បន្ទាប់ពីមានសម្ពាធពីសម្ពន្ធមិត្តអស់ជាច្រើនសប្តាហ៍មក។ បន្ទាប់ពីការប្តេជ្ញាចិត្តរបស់អាល្លឺម៉ង់ក្នុងការបញ្ជូនរថក្រោះនេះមក  អាម៉េរិកក៏បាននិយាយថា ខ្លួននឹងផ្តល់ឱ្យអ៊ុយក្រែននូវរថក្រោះ M1 Abrams របស់ខ្លួនបន្ថែមទៀតផងដែរ។

Source : BBC

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *