អង់គ្លេសបាននិយាយថា រុស្ស៊ីបានកំពុងព្យាយាមយកមីស៊ីលផ្លោងមកពីប្រទេសអ៊ីរ៉ង់
World

អង់គ្លេសបាននិយាយថា រុស្ស៊ីបានកំពុងព្យាយាមយកមីស៊ីលផ្លោងមកពីប្រទេសអ៊ីរ៉ង់

រុស្ស៊ីកំពុងទាក់ទងទិញអាវុធបន្ថែមពីប្រទេសអ៊ីរ៉ង់ ព្រមទាំងមីស៊ីលផ្លោងរាប់រយគ្រាប់ ហើយនឹងផ្តល់ឲ្យទីក្រុងតេអេរ៉ង់វិញនូវកម្រិតហ្វឹកហាត់ទាហានអោយកាន់តែខ្លាំងនិងបច្ចេកវិទ្យាជំនួយផ្សេងទៅអ៊ីរ៉ង់វិញ នេះបើតាមការលើកឡើងរបស់អ្នកការទូតអង់គ្លេសប្រចាំក្នុងអង្គការសហប្រជាជាតិលោកស្រី Barbara Woodward ។

លោកស្រី Woodward បាននិយាយថាចាប់តាំងពីខែសីហាមកអ៊ីរ៉ុងបានបញ្ជូនយន្តហោះគ្មានមនុស្សបើកជាច្រើនរយគ្រឿងដែលត្រូវបានគេស្គាល់ថាជា UAVs ទៅអោយរុស្ស៊ីដែលគេប្រើវាដើម្បីសម្លាប់ជនស៊ីវិល និងវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។ លោកស្រីបានប្រប់អ្នកកាសែតទៀតថា រុស្ស៊ីកំពុងព្យាយាមយកអាវុធជាច្រើននិងគ្រាប់មីស៊ីលរាប់រយគ្រាប់ទៀតពីអ៊ីរ៉ង់ ។

លោកស្រីបាននិយាយថា ដោយការសងត្រលប់ទៅវិញរុស្ស៊ីនឹងផ្តល់បច្ចេកវិទ្យាទាហានដែលមិនធ្លាប់មាននិងជំនួយបច្ចេកវិទ្យាផ្សេងៗទៅអោយអ៊ីរ៉ង់ ។ ពួកយើងមានការព្រួយបារម្មថារុស្ស៊ីអាចនឹងផ្តល់បច្ចេកវិទ្យាទាហានទំនើបជាងមុនទៅអ៊ីរ៉ុងដែលធ្វើអោយអ៊ីរ៉ុងមានអាវុធកាន់តែខ្លាំងកាន់តែច្រើន ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *