ពិធីករបាល់ទាត់ជនជាតិអាម៉េរិកលោក Grant Wahl បានដួលស្លាប់ពេលលោកកំពុងនិយាយអំពីការប្រកួតរវាងអាហ្សង់ទីន និងហូឡង់ក្នុងព្រឹត្តិការណ៍ World Cup ក្នុងប្រទេសកាតា
Sport

ពិធីករបាល់ទាត់ជនជាតិអាម៉េរិកលោក Grant Wahl បានដួលស្លាប់ពេលលោកកំពុងនិយាយអំពីការប្រកួតរវាងអាហ្សង់ទីន និងហូឡង់ក្នុងព្រឹត្តិការណ៍ World Cup ក្នុងប្រទេសកាតា

អ្នកកាសែតបាល់ទាត់អាម៉េរិកដ៏ល្បីឈ្មោះលោក Grant Wahl ស្រាប់តែដួលសន្លប់ភ្លាមៗ ខណៈពេលដែលលោកកំពុងនិយាយអំពីការប្រកួត FIFA World Cup វគ្គ 1/4 ផ្តាច់ព្រ័ត្រ រវាងអាហ្សង់ទីន និងហូឡង់ កាលពីថ្ងៃសុក្រ ហើយបានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ នេះបើយោងតាមបងប្រុសរបស់គាត់ និងសហព័ន្ធបាល់ទាត់អាម៉េរិក ។

ខណៈពេលដែលកំពុងនិយាយអំពីការឈ្នះ 1/4 ផ្តាច់ព្រ័ត្ររបស់អាហ្សង់ទីនលើហូឡង់កាលពីថ្ងៃសុក្រ លោក Wahl ​ បានដួលនៅកីឡដ្ឋាន Lusail Iconic ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ។ វា​មិន​ច្បាស់​ថា​ គាត់បាន​ស្លាប់​នៅ​ក្នុងមន្ទីរពេទ្យ​ឬ​នៅ​ក្នុង​រថយន្តសង្រ្គោះទេ ។

សហព័ន្ធកីឡាបាល់ទាត់អាម៉េរិកបានបញ្ជាក់ពីព័ត៌មាននេះនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសុក្រ ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *