សហរដ្ឋអាម៉េរិកតម្រូវឱ្យអ្នកដែលធ្វើដំណើរមកពីប្រទេសចិនត្រូវតែធ្វើតេស្តអវិជ្ជមានកូវីដ១៩ មុនពេលចូលក្នុងប្រទេសខ្លួន
Covid-19

សហរដ្ឋអាម៉េរិកតម្រូវឱ្យអ្នកដែលធ្វើដំណើរមកពីប្រទេសចិនត្រូវតែធ្វើតេស្តអវិជ្ជមានកូវីដ១៩ មុនពេលចូលក្នុងប្រទេសខ្លួន

សហរដ្ឋអាម៉េរិកនឹងតម្រូវឱ្យភ្ងៀវអន្តរជាតិដែលមកពីប្រទេសចិន ដោយមិនគិតពីសញ្ជាតិត្រូវតេស្តអវិជ្ជមានកូវីដ១៩មុននឹងចូលប្រទេសនេះ បើតាមមជ្ឈមណ្ឌលទប់ស្កាត់និងគ្រប់គ្រងជំងឺឆ្លងបាននិយាយនៅថ្ងៃពុធនេះ ។

មជ្ឈមណ្ឌលទប់ស្កាត់និងគ្រប់គ្រងជំងឺឆ្លងអាម៉េរិកបានប្រកាសនៅថ្ងៃនេះថា ពួកគេនឹងអនុម័តតម្រូវការសម្រាប់ការតេស្តអវិជ្ជមានកូវីដ១៩ឬឯកសារដែលបញ្ជាក់ពីការជាសះស្បើយរបស់អ្នកដំណើរតាមជើងយន្តហោះចូលក្នុងសហរដ្ឋអាម៉េរិកដែលធ្វើដំណើរចេញពីប្រទេសចិន និងមកពីតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុងនិងម៉ាកាវ នេះបើតាមសម្តីរបស់ភ្នាក់ងារសុខាភិបាលអាម៉េរិក ។

ចាប់ពីថ្ងៃទី ០៥ ខែមករាតទៅ អ្នកធ្វើដំណើរតាមជើងហោះហើរទាំងអស់អ្នកដំណើរដែលមានអាយុចាប់ពី២ឆ្នាំនិងចាស់ជាងនេះដែលធ្វើដំណើរចេញពីប្រទេសចិន ហុងកុង ឬម៉ាកាវ ដោយមិនគិតពីសញ្ជាតិនិងការចាក់វ៉ាក់សាំងនឹងតម្រូវឱ្យធ្វើតេស្តកូវីដ១៩​ ២ថ្ងៃមុនពេលពួកគេចេញដំណើរ និងបង្ហាញពីលទ្ធផលអវិជ្ជមានទៅកាន់ក្រុមហ៊ុនអាកាសចរណ៍មុនពេលធ្វើដំណើរ ។

ប្រភព ៖ Reuters

Translate by CHANRATANAK

Leave a Reply

Your email address will not be published. Required fields are marked *