នាយកប្រតិបត្តិក្រុមហ៊ុន TikTok ផ្តល់សក្ខីកម្មនៅចំពោះមុខសភាអាម៉េរិក ខណៈអាម៉េរិកកំពុងពិចារណាបិទកម្មវិធីរបស់ចិនមួយនេះ
China USA

នាយកប្រតិបត្តិក្រុមហ៊ុន TikTok ផ្តល់សក្ខីកម្មនៅចំពោះមុខសភាអាម៉េរិក ខណៈអាម៉េរិកកំពុងពិចារណាបិទកម្មវិធីរបស់ចិនមួយនេះ

នាយកប្រតិបត្តិក្រុមហ៊ុន TikTok លោក Shou Zi Chew នឹងបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការសភាថាមពល និងគណៈកម្មាធិការពាណិជ្ជកម្មសហរដ្ឋអាម៉េរិកនៅថ្ងៃទី 23 ខែមីនា ខណៈដែលសមាជិកសភាបើកការស៊ើបអង្កេតលើកម្មវិធីចែករំលែកវីដេអូដែលគ្រប់គ្រងដោយចិនមួយនេះ ។

ដំណឹងនេះកើតឡើងនៅពេលដែលគណៈកម្មាធិការកិច្ចការបរទេសរបស់សភាគ្រោងនឹងធ្វើការបោះឆ្នោតនៅខែក្រោយក្នុងគោលបំណងបិទមិនឲ្យមានកម្មវិធី TikTok នៅសហរដ្ឋអាម៉េរិក ជុំវិញបញ្ហាសន្តិសុខជាតិ ។

អ្នកនយោបាយតំណាងឲ្យសហរដ្ឋអាម៉េរិកបាននិយាយាថា “កម្មវិធី TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance មានចេតនាអនុញ្ញាតឲ្យបក្សកុម្មុយនិស្តចិនប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់នៅអាម៉េរិក ហើយជនជាតិអាម៉េរិកគួរតែដឹងថាសកម្មភាពទាំងនេះនឹងធ្វើឲ្យប៉ះពាល់ដល់ឯកជនភាព និងសុវត្ថិភាពទិន្នន័យរបស់ពួកគេ” ។

ប្រភព ៖ Reuters

By POV PECH

Leave a Reply

Your email address will not be published. Required fields are marked *