វៀតណាម​ចោទថា ព្រែកជីកហ្វូណនតេជោរបស់កម្ពុជាអាច​ជា​ច្រក​ដ៏​សំខាន់សម្រាប់នាវាចម្បាំងចិនប្រើចូលទៅជិតទឹកដីវៀតណាម
Asia

វៀតណាម​ចោទថា ព្រែកជីកហ្វូណនតេជោរបស់កម្ពុជាអាច​ជា​ច្រក​ដ៏​សំខាន់សម្រាប់នាវាចម្បាំងចិនប្រើចូលទៅជិតទឹកដីវៀតណាម

ផែនការរបស់កម្ពុជាក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោដែលមានតម្លៃ ១,៧ ពាន់លានដុល្លារអាម៉េរិកតភ្ជាប់កំពង់ផែរាជធានីភ្នំពេញទៅកាន់ឆ្នេរសមុទ្ររបស់ប្រទេសនេះបានបន្តធ្វើឱ្យមានការព្រួយបារម្ភ​នៅក្នុងប្រទេសវៀតណាមអំពីវត្តមានយោធាចិននៅក្នុងទឹកដីកម្ពុជា ។

 

អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានដែលគាំទ្រដោយរដ្ឋវៀតណាមបានព្រមានថា កម្ពុជាអាចប្រើប្រាស់ព្រែកជីកហ្វូណនតេជោលើ២វិធីផ្សេងគ្នា ដែលមួយសម្រាប់ការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងទី២ក៏អាចសម្រួលដល់វត្តមានយោធារបស់ចិនចូលយ៉ាងជ្រៅទៅក្នុងទឹកដីកម្ពុជាក្បែរ​វៀតណាមផងដែរ។

 

នៅក្នុងអត្ថបទសរសេរដោយលោក Dinh Thien និងលោក Thanh Minh អ្នកស្រាវជ្រាវពីរនាក់នៃវិទ្យាស្ថានអភិវឌ្ឍន៍ស្រាវជ្រាវបូព៌ា ក្រោមសមាគមន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានសរសេរថា “ប្រឡាយហ្វូណនតេជោ អាចបង្កើតជម្រៅទឹក​សម្រាប់នាវាយោធាចូលពីឈូងសមុទ្រថៃ ឬពីមូលដ្ឋានទ័ពជើងទឹករាម ហើយធ្វើដំណើរចូលជ្រៅទៅក្នុងប្រទេសកម្ពុជា ហើយចូលទៅជិតព្រំដែន (កម្ពុជា-វៀតណាម)”។ អត្ថបទនេះត្រូវបានបោះពុម្ព​នៅលើគេហទំព័រនៃបណ្ឌិតសភានយោបាយសន្តិសុខសាធារណៈរបស់ប្រជាជននៅថ្ងៃទី ១៨ ខែមីនា។

អ្នកស្រាវជ្រាវទាំងពីរបាននិយាយថា “ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាគម្រោងសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃយោធាដ៏សំខាន់ផងដែរ ដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានភាពការពារជាតិ និងសន្តិសុខនៃតំបន់ទាំងមូល”។

 

ចំណែកលោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍របស់ Stimson Centre ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ដែលសិក្សាពីប្រព័ន្ធទន្លេមេគង្គ​បានផ្តល់យោបល់ថា ប្រឡាយហ្វូណនតេជោនឹងធ្វើសកម្មភាពជាយថាហេតុដូចជាប្រឡាយ ដែលនឹងការពារទឹកមិនឱ្យហូរទៅដល់ផ្នែកសំខាន់ៗនៃដីសណ្ដមេគង្គនៅភាគខាងត្បូងវៀតណាម។

 

​លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ធ្លាប់បានប្រាប់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អំពីព្រែកជីកនេះរួចហើយក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ទីក្រុងហាណូយក្នុងខែធ្នូ ឆ្នាំ ២០២៣ ។

The Strait Times

Leave a Reply

Your email address will not be published. Required fields are marked *