Ferrari ត្រៀមផលិតរថយន្តអគ្គិសនីប្រភេទ Supercar ដំបូងរបស់ខ្លួននៅចុងឆ្នាំ ២០២៥ ទប់ទល់នឹងការវាទីរបស់ក្រុមហ៊ុនចិន BYD
Business Technology

Ferrari ត្រៀមផលិតរថយន្តអគ្គិសនីប្រភេទ Supercar ដំបូងរបស់ខ្លួននៅចុងឆ្នាំ ២០២៥ ទប់ទល់នឹងការវាទីរបស់ក្រុមហ៊ុនចិន BYD

ក្រុមហ៊ុនរថយន្តប្រណិត Ferrari បានដាក់បង្ហាញបន្ទប់ពិសោធន៍ថ្មីមួយដើម្បីស្រាវជ្រាវផលិតថ្មលីចូម ខណៈដែលខ្លួនត្រៀមផលិតរថយន្តទំនើបអគ្គិសនីដំបូងបង្អស់របស់ខ្លួននៅចុងឆ្នាំ២០២៥ ។

 

Ferrari បាននិយាយកាលពីថ្ងៃចន្ទថា រោងចក្រដែលដឹកនាំដោយអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Bologna នឹងផ្តោតជាពិសេសលើការវិភាគស្ថានភាពរឹង ការសាកថ្មលឿន ការតេស្តកំដៅ​ សុវត្ថិភាព និងដំណើរការ​។ មជ្ឈមណ្ឌលស្រាវជ្រាវថ្មីនេះអាចពន្លឿនកិច្ចខិតខំប្រឹងប្រែង​របស់ Ferrari ចូលទៅក្នុងពិភពរថយន្តអគ្គីសនី ។ ក្រុមហ៊ុន​គ្រោង​នឹង​បង្ហាញ​រថយន្ត​អគ្គិសនីប្រភេទ Supercar ​​​ដំបូង​របស់​ខ្លួន​នៅ​ត្រីមាស​ទី ៤ ឆ្នាំ​ក្រោយ ។

 

កាលពីខែកុម្ភៈ ក្រុមហ៊ុន BYD របស់ប្រទេសចិន បានដាក់បង្ហាញរថយន្តប្រភេទ Supercar ដែលមានតម្លៃ ២៣៣,៤៥០ ដុល្លារ ដើម្បីប្រកួតប្រជែងជាមួយ Ferrari និង Lamborghini ។ ខណៈពេលដែលក្រុមហ៊ុនផលិតទាំងពីរ​មិនទាន់បានបញ្ចេញរថយន្តអគ្គិសនីទំនើបរបស់ខ្លួននៅឡើយ។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *