ក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតលើលោក TSMC ទទួលបានជំនួយ និងប្រាក់កម្ចីចំនួន ១១,៦ ពាន់លានដុល្លារពីអាម៉េរិកដើម្បីសាងសង់រោងចក្រទី៣លើទឹកដីអាម៉េរិក
Technology USA

ក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតលើលោក TSMC ទទួលបានជំនួយ និងប្រាក់កម្ចីចំនួន ១១,៦ ពាន់លានដុល្លារពីអាម៉េរិកដើម្បីសាងសង់រោងចក្រទី៣លើទឹកដីអាម៉េរិក

សហរដ្ឋអាម៉េរិកគ្រោងផ្តល់ជំនួយឥតសំណងដល់ក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតលើលោក Taiwan Semiconductor Manufacturing ចំនួន ៦,៦ ពាន់លានដុល្លារ និងប្រាក់កម្ចីចំនួន ៥ ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់ពិភពលោកសាងសង់រោងចក្រនៅក្នុងរដ្ឋ Arizona ចំនួន៣ ក្នុងការពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី ចូ បៃដិន ក្នុងការជំរុញផលិតកម្មក្នុងស្រុកនៃបច្ចេកវិទ្យាសំខាន់ៗ។

ក្រោមកិច្ចព្រមព្រៀងបឋមដែលបានប្រកាសដោយសហរដ្ឋអាម៉េរិកនៅថ្ងៃចន្ទនេះ TSMC នឹងសាងសង់រោងចក្រទីបីនៅទីក្រុង Phoenix ដោយបន្ថែមពីលើគម្រោងដែលមានស្រាប់ចំនួន២ ដែលចាប់ផ្តើមផលិតនៅឆ្នាំ ២០២៥ និង ២០២៨ ។ ជាសរុបកញ្ចប់នឹងគាំទ្រជាង ៦៥ ពាន់លានដុល្លារនៅក្នុង ការវិនិយោគនៅរោងចក្រទាំងបីដោយ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបសម្រាប់ក្រុមហ៊ុនដូចជា Apple និង Nvidia ។

រោងចក្រផលិតទី៣ របស់ TSMC នឹងពឹងផ្អែកលើបច្ចេកវិទ្យាដំណើរការផលិតបន្ទះឈីបទំហំ ២ ណានូម៉ែត្រជំនាន់ក្រោយ ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Gina Raimondo បាននិយាយថា បន្ទះឈីប 2nm មានសារៈសំខាន់ចំពោះបច្ចេកវិទ្យាដែលកំពុងរីកចម្រើន រួមទាំងបញ្ញាសិប្បនិម្មិត ក៏ដូចជាសម្រាប់យោធាផងដែរ។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *