វិមានក្រឹមឡាំងនិយាយថា រុស្ស៊ីមើលមិនឃើញពីឱកាសនៃកិច្ចចរចាជាមួយអ៊ុយក្រែនទៀតទេ នៅពេលដែលលោក ហ្សេលេនស្គី ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន
War

វិមានក្រឹមឡាំងនិយាយថា រុស្ស៊ីមើលមិនឃើញពីឱកាសនៃកិច្ចចរចាជាមួយអ៊ុយក្រែនទៀតទេ នៅពេលដែលលោក ហ្សេលេនស្គី ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន

វិមានក្រឹមឡាំងបាននិយាយថា គ្មានអ្វីល្អនឹងកើតឡើងពីដំណើររបស់ប្រធានាធិបតីអ៊ុយក្រែនលោក​ វ៉ូឡូឌីមៀរ ហ្សេលេនស្គី ទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃពុធនេះទេ ហើយថារុស្ស៊ីមិនឃើញឱកាសនៃកិច្ចចរចាសន្តិភាពជាមួយទីក្រុងគៀវនោះទេ។

នៅក្នុងការហៅទូរស័ព្ទជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការបន្តផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចដល់អ៊ុយក្រែននឹងនាំទៅរកការធ្វើឱ្យជម្លោះនេះធ្លាក់កាន់តែជ្រៅ ។ លោក Peskov បាននិយាយថា “ការផ្គត់ផ្គង់អាវុធនៅតែបន្ត ហើយទំហំនៃអាវុធដែលបានផ្គត់ផ្គង់កំពុងពង្រីក ។ ទាំងអស់នេះ នាំឱ្យមានការកើនឡើងកាន់តែធ្ងន់ធ្ងរឡើងនៃជម្លោះ ។ នេះមិនមានផលល្អសម្រាប់អ៊ុយក្រែនទេ” ។

ក្នុងអំឡុងពេលទស្សនកិច្ចរបស់គាត់នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិកក៏គ្រោងនឹងយល់ព្រមលើការបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot កម្រិតខ្ពស់ទៅកាន់ប្រទេសអ៊ុយក្រែន ដែលជាផ្នែកនៃកញ្ចប់​ជំនួយយោធាចុងក្រោយបំផុត​សម្រាប់ទីក្រុងគៀវ ។

ប្រភព ៖ Reuters

Translate by VISAL

Leave a Reply

Your email address will not be published. Required fields are marked *