លោក Elon Musk ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ដែល​ខាត​បង់​ប្រាក់ ២០០​ពាន់​លាន​ដុល្លារត្រឹមតែមួយឆ្នាំប៉ុណ្ណោះ
Business Economic

លោក Elon Musk ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ដែល​ខាត​បង់​ប្រាក់ ២០០​ពាន់​លាន​ដុល្លារត្រឹមតែមួយឆ្នាំប៉ុណ្ណោះ

ទ្រព្យសម្បត្តិរបស់នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ត្រូវបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់គាត់បានធ្លាក់ចុះ ដែលធ្វើឲ្យលោក Elon Musk ក្លាយទៅជាបុគ្គលដំបូងគេដែលបានបាត់បង់ប្រាក់ 200លានដុល្លារពីទ្រព្យសម្បត្តិសរុបរបស់គាត់ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ។

ទ្រព្យសម្បត្តិរបស់លោក Elon Musk បានធ្លាក់ចុះមកត្រឹម 137 ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងការធ្លាក់ចុះភាគហ៊ុន 11% កាលពីថ្ងៃអង្គារ ។ ទ្រព្យសម្បត្តិរបស់គាត់បានកើនដល់កម្រិតខ្ពស់បំផុត 340 ពាន់លានដុល្លារកាលពីថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2021 ដែលធ្វើឲ្យគាត់ក្លាយទៅជាបុគ្គលដែលមានជាងគេលើពិភពលោក ហើយគាត់នៅជាបុគ្គលមានបំផុតនៅលើពិភពលោករហូតដល់គាត់ត្រូវបានវ៉ាដាច់ក្នុងខែធ្នូ ដោយលោក Bernard Arnault ដែលជាមហាសេដ្ឋីបារាំងនៅពីក្រោយមហាអំណាចសាជីវកម្មចម្រុះជាតិសាសន៍ និងក្រុមហ៊ុនដែលមានឯកទេសខាងទំនិញប្រណិត LVMH ។

ការធ្លាក់ចុះនៃភាគហ៊ុន Tesla មានសភាពធ្ងន់ធ្ងរ ដោយភាគហ៊ុនបានធ្លាក់ចុះ 65% ក្នុងឆ្នាំ 2022 ហើយ Elon Musk ក៏បានលក់ភាគហ៊ុនយ៉ាងច្រើន ដើម្បីជួយគ្របដណ្តប់ការទិញក្រុមហ៊ុន Twitter ដែលគាត់បានទិញក្នុងតម្លៃ 44 ពាន់លានដុល្លារកាលពីចុងខែតុលា ឆ្នាំ2022កន្លងទៅ។ កាលពីចុងឆ្នាំ 2022 បន្ទាប់ពីមានគូប្រជែងចាប់ផ្ដើមតាមទាន់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ដែលជាប្រភពចំណូលធំបំផុតរបស់ខ្លួនហើយនោះ Elon Musk បានដាក់លក់បញ្ចុះតម្លៃ 7500ដុល្លារដល់អ្នកប្រើប្រាស់អាម៉េរិកចំពោះរថយន្តដែលមានតម្លៃខ្ពស់បំផុតចំនួនពីរម៉ូដែលរបស់ខ្លួនមុនដំណាច់ឆ្នាំ ហើយក៏ត្រូវបានគេរាយការណ៍ថា Elon Musk នឹងកាត់បន្ថយការផលិតរថយន្តនៅរោងចក្រ Shanghai របស់ខ្លួនផងដែរ ។

ប្រភព ៖ Bloomberg

Translate by POV PECH

Leave a Reply

Your email address will not be published. Required fields are marked *