តៃវ៉ាន់​នឹងទាញយក​ចំណូល​ពន្ធ​លើស​ចំនួន ១២​ពាន់​លាន​ដុល្លារ​ចូលទៅក្នុងសេដ្ឋកិច្ចក្នុងឆ្នាំ 2023 ដើម្បីជួយទប់ទល់កោះនេះពីវិបត្តិសេដ្ឋកិច្ច
China

តៃវ៉ាន់​នឹងទាញយក​ចំណូល​ពន្ធ​លើស​ចំនួន ១២​ពាន់​លាន​ដុល្លារ​ចូលទៅក្នុងសេដ្ឋកិច្ចក្នុងឆ្នាំ 2023 ដើម្បីជួយទប់ទល់កោះនេះពីវិបត្តិសេដ្ឋកិច្ច

ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen បាននិយាយកាលពីថ្ងៃសៅរ៍ថា តៃវ៉ាន់នឹងទាញយកចំណូលពន្ធដែលលើសចំនួន 12.43 ពាន់លានដុល្លារ ចូលទៅក្នុងសេដ្ឋកិច្ចក្នុងឆ្នាំ 2023 ដើម្បីជួយទប់ទល់កោះនេះពីវិបត្តិសេដ្ឋកិច្ចពិភពលោក រួមទាំងការឧបត្ថម្ភធនសម្រាប់តម្លៃអគ្គិសនីផងដែរ ។

កោះតៃវ៉ាន់ដែលមានសេដ្ឋកិច្ចពឹងផ្អែកលើការនាំចេញ ត្រូវបានគេរំពឹងថានៅក្នុងឆ្នាំ 2022 និង 2023 កោះតៃវ៉ាន់នឹងមានកំណើនសេដ្ឋកិច្ចយឺតជាងឆ្នាំ2021 ដែលមានកំណើន 6.45% ដោយសារតែផលប៉ះពាល់ពីភាពចលាចលនៃជំងឺកូវីត-19 នៅក្នុងប្រទេសចិន វិបត្តិអតិផរណាពិភពលោក និង ឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែនផងដែរ។

ប្រធានាធិបតីតៃវ៉ាន់បាននិយាយថា ទឹកប្រាក់ដែលប៉ាន់ប្រមាណចំនួន 12.43 ពាន់លានដុល្លារពីចំណូលពន្ធដែលលើសរបស់រដ្ឋាភិបាលកណ្តាលក្នុងឆ្នាំ 2022 នឹងត្រូវចំណាយលើផ្នែកមួយចំនួន រួមមានទាំងការឧបត្ថម្ភធនសម្រាប់តម្លៃអគ្គិសនី ការធានារ៉ាប់រងសុខភាព និងការចំណាយផ្សេងទៀត ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីអតិផរណាពិភពលោក និងបញ្ហាប្រឈមរបស់សេដ្ឋកិច្ចអន្តរជាតិ។

ប្រភព ៖ Reuters

Translate by POV PECH

Leave a Reply

Your email address will not be published. Required fields are marked *