កាសែត Financial Times បានរាយការណ៍នៅថ្ងៃអង្គារនេះថា សហភាពអឺរ៉ុបបានផ្តល់វ៉ាក់សាំងកូវីដ-19 ដោយឥតគិតថ្លៃដល់ប្រទេសចិន ដើម្បីជួយទីក្រុងប៉េកាំងទប់ទល់នឹងការផ្ទុះឡើងនៃជម្ងឺនេះ ។
គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការអឺរ៉ុបសម្រាប់សុខភាព និងសុវត្ថិភាពចំណីអាហារលោកស្រី Stella Kyriakides ក្នុងការរៀបចំការឆ្លើយតបរបស់អឺរ៉ុបចំពោះការរំពឹងទុកនៃរលកនៃការឆ្លងបន្ទាប់ពីទីក្រុងប៉េកាំងបានលុបចោលគោលនយោបាយដែលគេហៅថា “សូន្យកូវីដ” នេះបើតាមរបាយការណ៍បានបន្ថែមដោយដកស្រង់សម្តីមន្ត្រីគណៈកម្មការសហភាពអឺរ៉ុបដែលនិយាយក្រោមលក្ខខណ្ឌអនាមិក។
របាយការណ៍នេះបានដកស្រង់សម្តីមន្ត្រីម្នាក់បាននិយាយថា ស្នងការអឺរ៉ុបសម្រាប់សុខភាព និងសុវត្ថិភាពចំណីអាហារបានទាក់ទងទៅសមភាគីចិនរបស់នាង ដើម្បីផ្តល់នូវសាមគ្គីភាព និងការគាំទ្រ រួមទាំងអ្នកជំនាញផ្នែកសុខភាពសាធារណៈ ក៏ដូចជាតាមរយៈការបរិច្ចាគវ៉ាក់សាំងរបស់សហភាពអឺរ៉ុបដែលប្រែប្រួលតាមការប្រែប្រួល” ។
ប្រភព ៖ Financial Times
Translate by VISAL