លោក ហ្សេលេនស្គី បាននិយាយថា បើលោក ពូទីន ស្លាប់សង្គ្រាមនៅអ៊ុយក្រែននឹងបញ្ចប់
War

លោក ហ្សេលេនស្គី បាននិយាយថា បើលោក ពូទីន ស្លាប់សង្គ្រាមនៅអ៊ុយក្រែននឹងបញ្ចប់

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឌីមៀរ ហ្សេលេនស្គី បាននិយាយថាមានតែការស្លាប់ភ្លាមៗរបស់លោកពូទីននោះទេដែលអាចនាំឲ្យសង្គ្រាមនេះទៅរកទីបញ្ចប់ ។

លោក ហ្សេលេនស្គី ដែលត្រូវបានសម្ភាសន៍ដោយអតីតអ្នកផលិតកម្មវិធីទូរទស្សន៍លោក David Letterman ដែលបានសួរលោកប្រធានាធិបតីអ៊ុយក្រែនថា សាកនិយាយថា ពូទីនបានផ្ដាសាយហើយបានស្លាប់ឬក៍ធ្លាក់តាមបង្អួចដោយយថាហេតុហើយស្លាប់ ។ តើសង្គ្រាមនេះនឹងបន្តទៀតទេ?

លោក ហ្សេលេនស្គីបាននិយាយថាទេ វាមិនអាចមានសង្គ្រាមទៀតទេ វាមិនអាចឡើយ ។ ​

មានរបាយការណ៍មួយទៀតថាពូទីនបានលុបកម្មវិធីសន្និសីទសារព័ត៌មានប្រចាំឆ្នាំដែលគេបានគិតថាសុខភាពរបស់គាត់ធ្លាក់ចុះខ្លាំង ។ ហើយលោក ហ្សេលេនស្គីបានប្រាប់លោក Letterman ថាមានតែការស្លាប់របស់លោក ពូទីនប៉ុណ្ណោះទើបអាចបញ្ចប់សង្គ្រាមនេះព្រោះប្រព័ន្ធនយោបាយនៃប្រទេសរុស្ស៊ីបានផ្តល់អំណាចទាំងអស់ទៅលើប្រធានាធិបតី ។

ប្រភព ៖

The Insider

Leave a Reply

Your email address will not be published. Required fields are marked *